​ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ ម្ចាស់​មេដាយប្រាក់​តេ​ក្វាន់​ដូ WT (World Taekwondo) នា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម បានប្រកាសថា​ស៊ី​ហ្គេម​លើក​ទី​៣២ លើ​ទឹកដី​កំណើត​គេ​នឹង​ផ្លាស់ប្ដូរ​ពី​មេដាយប្រាក់​ទៅ​មេដាយមាស​ឲ្យ​ទាល់តែ​បាន​ដើ​ម្ព​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​រូបគេ​។​

​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម សំ យូ​ដេ​ត លេង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៨​គីឡូក្រាម ដែល​ការប្រកួត​ដំបូង​របស់គេ​ឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​ពិន្ទុ​២២​ទល់​៩​ឈ្នះ​កីឡាករ​ឡាវ Phouvilay Yommlath នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពិន្ទុ​៥០ ទល់​២៣ តែ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចាញ់​កីឡាករ​ថៃ Thanakrit Yodrak ក្នុង​ពិន្ទុ​៥​ទល់​៣៤​។​ការមិន​បានទទួល​មេដាយមាស​នេះ រូបគេ​មិន​សោកស្ដាយ​ឡើយ​ព្រោះ​គេ​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​តែ​ពេលនេះ​ឝេ​កំពុងតែ​កែលម្អ​នូវ​អ្វីដែល​ចន្លោះប្រហោង​ដើម្បី​បំពេញ​វា​ឲ្យ​បានល្អ​ដើម្បី​ស៊ី​ហ្គេម​លើក​ទី​៣២​ខាងមុខនេះ​។​

គេ​ទទួលស្គាល់ថា​ការ​មិនសូវមាន​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​យើង​លំបាក​ស្ទង់​ពី​សមត្ថភាព​យើង​ណាស់ យូ​ដេ​ត ជាប់​ជម្រើសជាតិ​នា​ឆ្នាំ​២០១៨​។ គេ​ធ្លាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ASEAN Taekwondo Championship 2019 ដោយ​ទទួលបាន​មេដាយសំរិទ្ធ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Police and Fire Games ដោយ​ទទួលបាន​មេដាយសំរិទ្ធ​ដែរ​។ កីឡាករ​រូបនេះ​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ជា​លក្ខណ​:​អន្តរជាតិ​ដំ​បូ​នា​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​តែ​មិនបាន​មេដាយ​ឡើយ​៕​/R