ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ប្រធានាធិបតីហ្វីលីពីនលោកហ្វែរឌីណង់ ម៉ាកូស ជូនៀ បាននិយាយកាលពីថ្ងៃសៅរ៍ទី១៨កុម្ភៈនេះថា ប្រទេសលោកនឹងមិនអោយបាត់បង់ទឹកដីមួយសង់ទីម៉ែត្រឡើយ។
ការអះអាងរបស់លោកកើតឡើងចំពេលហ្វីលីពីនដែលមានបញ្ហាដែលទឹកជាមួយចិនប៉េកាំងនៅសមុទ្រចិនខាងត្បូងកំពុងបង្កើតការល្បាតរបស់នាវាកងឆ្មាំសមុទ្រនៅទីនោះ។
លោកម៉ាកូសបាននិយាយនៅពិធីមួយថា ហ្វីលីពីននឹងបន្តរក្សាការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន និងច្បាប់អន្តរជាតិ។
វាក៏កើតឡើងចំពេលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះខិតខំបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូង។កងឆ្មាំសមុទ្រហ្វីលីពីន កាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបានបញ្ជូននាវាធំមួយឈ្មោះBRP Teresa Magbanuaចាប់តាំងពីថ្ងៃ២៨មករា ទៅល្បាតដែនទឹកម្តុំប្រជុំកោះស្ព្រ៉ាតលី(Islands )ក្នុងបំណងការពារអ្នកនេសាទហ្វីលីពីននៅតំបន់នោះ។
ការបង្កើតវត្តមានកងឆ្មាំសមុទ្រនេះធ្វើឡើងក្រោមបញ្ជារបស់ប្រធានាធិបតី ម៉ាកូសដែលបាននិងកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុននិងអាម៉េរិកដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ចិន ជាពិសេសការប្រទាញប្រទង់គ្នាជាមួយចិននៅសមុទ្រចិនខាងត្បូង។
សូមបញ្ជាក់ថា ប្រទេសជាច្រើនកំពុងអះអាងអធិបតេយ្យជាន់គ្នានៅសមុទ្រចិនខាងត្បូងរួមមាន ចិន ហ្វីលីពីន វៀតណាម ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់។
កាលពីថ្ងៃ៩កុម្ភៈ នាវា BRP Teresa Magbanuaបានបញ្ជាអោយទូកនេសាទវៀតណាមមួយចាកចេញពីតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។កាលពីថ្ងៃ៦កុម្ភៈ នាវាកងឆ្មាំសមុទ្រចិនបានបាញ់ពន្លឺភ្លើងឡាហ្សែរកំរិតយោធាដាក់នាវាកងឆ្មាំសមុទ្រហ្វីលីពីនមួយនៅក្បែរកោះស្ព្រ៉ាតលី ជាហេតុនាំអោយរដ្ឋាភិបាលទីក្រុងម៉ានីលនិងវ៉ាស៊ីនតោនប្រតិកម្មខ្លាំងក្លា។តែក្រសួងការបរទេសចិនបានតបថា ឧបទ្ទវហេតុនេះកើតឡើងក្នុងដែនអធិបតេយ្យរបស់ចិន ហើយកងឆ្មាំសមុទ្រចិនបាន«ធ្វើសកម្មភាពដោយវិជ្ជាជីវៈនិងបែបអត់ធ្មត់»បំផុត៕
WATCH: The Philippines’ BRP Teresa Magbanua directs a Vietnamese-flagged vessel to leave the country’s exclusive economic zone after it was found fishing near Reed Bank on Feb 9. PH Coast Guard says it’s beefing up presence in the South China Sea 🎥 PCG @straits_times pic.twitter.com/GOlj3bflWD
— Mara Cepeda (@maracepeda) February 17, 2023
នាវាល្បាតហ្វីលីពីនបញ្ជាអោយទូកនេសាទវៀតណាមចាកចេញពីដែនទឹកម្តុំកោះស្ព្រ៉ាតលី
ម៉ាកូសកាន់តែដំឡើងសម្លេងនិងបង្កើនវត្តមាននាវាល្បាតក្នុងសមុទ្រចិនខាងត្បូងក្រោយទាក់ទងជាមួយអាម៉េរិកនិងជប៉ុន