ដោយៈ health.com.kh
ប្រសិនបើអ្នកចង់បានកូនភ្លោះកត្តាមួយចំនួនអាចបង្កើនឱកាសនៃការមានកូនភ្លោះដែលរួមមានអាយុ កម្ពស់ និង ប្រវតិ្តគ្រួសារ។ ទោះយ៉ាងណាក៏ដោយរបបអាហាររបស់អ្នកក៏អាចដើរតួយ៉ាងសំខាន់ក្នុងការមានផ្ទៃពោះជា កូនភ្លោះដែរ។ យោងតាមការសិក្សាអាហារមួយចំនួនត្រូវបានគេដឹងថាបង្កើនឱកាសនៃការមានកូនភ្លោះ ប្រសិនបើ ទទួលទានជាប្រចាំ។

១. អាហារសម្បូរអាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកដែលត្រូវបានគេស្គាល់ថា ហ្វូឡាត មានមុខងារជាច្រើននៅក្នុងរាងកាយ។ វាគឺជាអាហារបំប៉នដែល ត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះព្រោះវាជួយជម្រុញដល់ការលូតលាស់ គភ៌ និងកាត់បន្ថយហានិភ័យនៃ ពិការភាពពីកំណើតចំពោះទារកទើបនឹងកើត។ អាហារដែលមានផ្ទុកអាស៊ីតហ្វូលិករួមមានផ្លែ បឺរ ខាត់ណា ស្ពៃខ្មៅ សណ្តែកបារាំង ស្ពៃក្តោប ថ្លើម ប៉ាស្តា និង គ្រាប់ធញ្ញជាតិ។

ការសិក្សាខ្លះបានរកឃើញទំនាក់ទំនងរវាងអាស៊ីតហ្វូលិក និងបង្កើនឱកាសនៃការមានកូនភ្លោះផងដែរ។ វាត្រូវ បានគេជឿជាក់ថា ស្ត្រី ៤០% ដែល ទទួលទានអាស៊ីតហ្វូលិកបន្ថែម ខណៈពេលព្យាយាមមានផ្ទៃពោះអាច មានឱកាសខ្ពស់ក្នុងការផ្តល់កំណើតកូនភ្លោះ។ ទោះយ៉ាងណាក៏ដោយវាត្រូវបានណែនាំឱ្យពិគ្រោះជាមួយ វេជ្ជបណ្ឌិតរបស់អ្នកសម្រាប់កម្រិតដែលបានណែនាំ។

២. ដំឡូងជ្វា
ដំឡូងជ្វា គឺជាប្រភពសម្បូរប្រូហ្សេស្តេរ៉ូន ដែលអាចនាំឱ្យមានការបញ្ចេញពងអូវុលខ្ពស់។ ដូច្នេះវាបង្កើនឱកាស នៃការមានកូនច្រើន។ ការសិក្សាបង្ហាញថា បរិមាណដំឡូងជ្វាខ្ពស់នៅក្នុងរបបអាហាររបស់ស្ត្រីជួយធ្វើឱ្យស្ត្រីអាច បង្កើនឱកាសនៃការមានកូនភ្លោះដល់ទៅ ៤ ដង។

៣. ផលិតផល ទឹកដោះគោ
ការសិក្សាមួយនៅឆ្នាំ ២០០៦បានបង្ហាញថា ស្ត្រីដែលទទួលទានផលិតផល ទឹកដោះគោជាប្រចាំ ដូចជា ទឹកដោះគោ ទឹកដោះគោជូរ និង ប៊ឺរ ទំនងជាមានឱកាសមានកូនភ្លោះដល់ទៅ ៥ ដង។ នៅពេលស្ត្រីទទួលទាន ផលិតផល ទឹកដោះគោក្នុងបរិមាណច្រើន ពួកគេងាយនឹងបញ្ចេញស៊ុតច្រើនជាងមួយ ក្នុងអំឡុងពេលបញ្ចេញ ពងអូវុល ហើយនេះបង្កើនឱកាសរបស់ពួកគេក្នុងការមានកូនភ្លោះ៕/PC