ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ពួកអ្នកច្នៃប្រឌិតមានដំណោះស្រាយដ៏ចម្លែកមួយចំពោះកង្វះពោងសុវត្ថិភាពនៅលើម៉ូតូ ដោយដាក់វានៅខាងក្នុងខោរបស់អ្នកជិះ។
ក្រុមហ៊ុនស៊ុយអែត Mo’cycle បានបង្កើតខោខូវប៊យតម្លៃ ៤៩៩ ដុល្លារ ដែលបំប៉ោងក្នុងពេលតែប៉ុន្មានវិនាទី ដើម្បីការពាររាងកាយផ្នែកខាងក្រោមក្នុងករណីមានគ្រោះថ្នាក់។
ខោឈ្មោះ Airbag Jeans ឬ “ខោខូវប៊យពោងសុវត្ថិភាព” ដែលអាចបញ្ជាទិញបាននៅចុងខែកុម្ភៈ ត្រូវបានបំពាក់ជាមួយនឹងប្រអប់ឧស្ម័ន CO2 ដែលអាចប្តូរបាន ដែលបញ្ចេញហ្គាស នៅពេលអ្នកជិះចាប់ផ្តើមធ្លាក់ពីម៉ូតូរបស់ពួកគេ។
ខោខូវប៊យនេះផ្តល់នូវមធ្យោបាយថ្មីមួយដើម្បីការពារអ្នកជិះម៉ូតូ ដែលមានអត្រារបួសខ្ពស់បំផុត ព្រោះពុំមានការការពារគ្រប់គ្រាន់។
ខោនេះចាប់ផ្តើមចេញ ក្រោយពីមានមួកសុវត្ថិភាព ដែលបញ្ចេញពោងរុំជុំវិញក្បាលអ្នកពាក់ភ្លាមៗក្នុងករណីមានគ្រោះថ្នាក់។
ក្រុមហ៊ុន Mo’cycle បាននិយាយនៅលើវេបសាយរបស់ខ្លួនថា “ខោខូវប៊យមានផាសុកភាពដូចខោផ្សេងទៀតដែរ ហើយត្រូវបានផលិតឡើងដោយក្រណាត់មិនជ្រាបទឹក មានខ្យល់ចេញចូល និងធន់នឹងសំណឹក”។
“សាច់ក្រណាត់មានភាពធន់ខ្លាំង ប៉ុន្តែមើលទៅមានអារម្មណ៍ដូចអំបោះធម្មតា។ មុនពេលធ្វើឱ្យវាសកម្ម ពោងសុវត្ថិភាពគឺមើលមិនឃើញនោះទេ ប៉ុន្តែនឹងព្រលែងពោងក្នុងពេលតែប៉ុន្មានមិល្លីវិនាទីពេលជួបគ្រោះថ្នាក់”៕
ខោខូវប៊យ Airbag Jeans អាចបញ្ជាទិញបាននៅចុងខែកុម្ភៈ ក្នុងតម្លៃ ៤៩៩ ដុល្លារ