​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កងទ័ពអាកាស​អាម៉េរិក​បាន​ប្រើ​កាំជ្រួច​មួយ​គ្រាប់​ថ្លៃ​៤២៩.០០០​ដុល្លារ ដើម្បី​បាឡុងចិនព្រមទាំងទម្លាក់​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ដែល​អាច​ជា​បា​ឡុង​តំលៃ​១២​ដុល្លារ ដែល​គេ​បង្ហោះ​ដើម្បី​ជា​ការកម្សាន្ត​សប្បាយ​?​។​

​ក្រុម​បង្ហោះ​បា​ឡុង​គ្រាន់​ជា​ការសប្បាយ​មួយ​នៅ​អាម៉េរិក ត្រូវបាន​សារព័ត៌មាន​The Guardian​ស្រង់​សម្តី​ដែលថា បា​ឡុង​មិន​បង្ក​គ្រោះថ្នាក់​របស់​ខ្លួន​មួយ​បាន​បាត់​ពេល​កំពុង​ហោះ​នៅលើ​រដ្ឋ​អា​ឡា​ស្កា​កាលពី​ថ្ងៃ​១១​កុម្ភៈ ចំ​ថ្ងៃ​ដែល​យន្តហោះ​F-22​របស់​អាម៉េរិក​បាញ់​ទម្លាក់​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​នៅ​លើ​ដែនដី​កាណាដា​មួយ​ជាប់​អា​ឡា​ស្កា​។​

​បា​ឡុង​តូច​នេះ​បំពាក់​ឧបករណ៍​សំរាប់​វាស់​សីតុណ្ហភាព សំណើម សម្ពាធ​ខ្យល់​និង​ចរន្ត​ខ្យល់​។​

​ទោះ​ជា​ក្រុម​នេះ​មិន​ភ្ជាប់​ការបា​ត់បា​ឡុង​របស់​ខ្លួន​ទៅ​នឹង​ការបាញ់​ទម្លាក់​នេះ​ក៏​ផ្លូវ​ហោះ​របស់​វា​បង្ហាញ​ថា​អាច​មាន​ជាប់​ពាក់ព័ន្ធ​។​គេហទំព័​ររ​របស់​ក្រុម​នេះ​បាន​និយាយ​ថា​បា​ឡុង​K9YO​ត្រូវបាន​គេ​រាយការណ៍​ថា​ឃើញ​ហោះ​ចុង​ក្រោយ​នៅ​កំពស់​១១.៥៦០​ម៉ែត្រ​ក្បែរ​កោះ​មួយ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​។​

​ដោយសារ​តែ​បំណែក​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​យន្តហោះ​អាម៉េរិក​បាញ់​ទម្លាក់​នោះ​មិន​ត្រូវបាន​គេ​ប្រមូលបាន ក្រុម​បង្ហោះ​បា​ឡុង​នេះ​ក៏​មិន​អាច​បញ្ជាក់​ថា​វត្ថុ​ដែល​ត្រូវ​បាញ់​ទម្លាក់​នោះ​ជា​បា​ឡុង​របស់​ខ្លួន​ឬ​អត់​។​

​ពួក​មន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក បាន​និយាយថាវត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់មិន​បង្ក​ការគំរាម​ផ្នែក​យោធា​ទេ តែ​ផ្លូវ​ហោះ​របស់​វា​អាច​បង្កបញ្ហា​ដល់​ទីតាំង​សំខាន់ៗ រីឯ​កំពស់​របស់​ពួក​ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាកាសចរណ៍​ស៊ីវិល​។​ពួកគេ​ថែមទាំង​បាន​និយាយថា វត្ថុ​ហោះ​ទាំងនោះ​អាច​ប្រើ​ក្នុង​គោលបំណង​ពាណិជ្ជកម្ម​និង​សិក្សា​ស្រាវជ្រាវ​អាកាសធាតុ​៕

​ការបាញ់​ទម្លាក់​វត្ថុ​ហោះ​មិន​ស្គាល់​អត្តសញ្ញាណ​យ៉ាងតិច​ចំនួន​បី ធ្វើឡើង​ក្រោយ​យន្តហោះ​F-22​របស់​អាម៉េរិក​បាញ់​ទម្លាក់​បា​ឡុង​ពណ៌​ស​របស់​ចិន​មួយ​ទំហំ​ប៉ុន​រថយន្តក្រុង​នៅ​រដ្ឋ​សោត​ខា​រ៉ូ​ឡាយណា ដោយ​ចោទប្រកាន់​ថា​វា​ជា​យាន​ឈ្លប​យកការណ៍​