ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត ដាណឺម៉ាក ព្រមទាំងគណៈប្រតិភូនៃប្រទេសNordic (ប្រទេស ដាណឺម៉ាក ប្រទេសហ្វាំងឡង់ និងប្រទេស ន័រវែស)។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖គណៈប្រតិភូនៃប្រទេសNordicដែលបានដឹកនាំដោយ លោក ​ជន អាស្រ្តូម ហ្គ្រុនដាល ( Jon Astrom Grondahl) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស៊ុយអែត ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ចូលជួបសម្តែងការគួរសម និងស្តាប់វឌ្ឍនភាពការងារ ពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ ការ អភិរក្ស ជីវចម្រុះ និងការរស់នៅដោយចីរភាពនៅកម្ពុជា។

ក្នុងពិធីនេះដែរ លោក អគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ដែលជាកត្តាជំរុញឱ្យមានការចូលរួមគិតគូរដល់វិស័យបរិស្ថាន ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីភាពប្រសើរឡើងនូវបរិស្ថានក្នុងតំបន់៕/R