ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍លោក ជា វ៉ាន់ដេត បាន ដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ។
គួរបញ្ចាក់ថាពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មានប្រវែង២.៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។ បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕/R