ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ គ្រីស្ទៀន អាត់ស៊ូ(Christian Atsu)ត្រូវបានបញ្ជាក់ថាស្លាប់នៅ១២ថ្ងៃក្រោយរញ្ជួយដីខ្លាំងមួយដែលបានវាយប្រហារតួកគីនិងស៊ីរី កាលពីសប្តាហ៍មុនដែលរហូតពេលនេះបានសម្លាប់មនុស្សជាង៤៥.០០០នាក់។
កន្លែងស្នាក់នៅនិងដំណឹងរបស់កីឡាករវ័យ៣១ឆ្នាំនេះបានបាត់ឈឹងចាប់តាំងពីរញ្ជួយដីកំលាំង៧,៨រិច្ឆទ័រដែលបានអង្រួនតំបន់នៃប្រទេសទាំងពីរនៅរំលងអធ្រាតថ្ងៃ៦កុម្ភៈ។ឥឡូវមនុស្សជាង៤៥.០០០នាក់ហើយបានស្លាប់និងរាប់ពាន់នាក់រងរបួសនៅពេលរាប់លាននាក់បាត់ផ្ទះសម្បែង។
មានរបាយការណ៍ដំបូងៗថា អតីតខ្សែបំរើក្លឹប Chelsea, Newcastle, Bournemouth និង Evertonរូបនេះត្រូវបានជួយសង្គ្រោះ តែក្លឹបតួកគីរបស់គាត់Hataysporព្រមទាំងភ្នាក់ងាររបស់គាត់ បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការអះអាងនោះមិនពិតដោយសារគេរកមិនឃើញកីឡាករសញ្ជាតិហ្កាណារូបនេះ។
គ្រីស្ទៀន អាត់ស៊ូ ត្រូវបានប្រកាសថាស្លាប់ ក្នុងរញ្ជួយដីនៅតួកគី ក្រោយសាកសពរបស់លោកត្រូវបានរកឃើញនៅប្លុកផ្ទះល្វែងប្រណិតមួយ កន្លែងដែលគាត់ស្នាក់នៅនៅក្នុងខេត្ហតហាតៃ(Hatay)
សាច់ញាតិរង់ចាំដំណឹងពីក្រុមស្វែងរកនិងសង្គ្រោះនៅតួកគី
មានប្រតិបត្តិការស្វែងរកនិងសង្គ្រោះសំរាប់អាត់ស៊ូនៅតាមគំនរបាក់បែកនៃអាគារក្នុងខេត្តហាតៃ កន្លែងដែលអាត់ស៊ូ និងអ្នកចាត់ការរបស់គាត់ស្នាក់នៅ។ភ្នាក់ងាររបស់អាត់ស៊ូបានបញ្ជាក់ថា សាកសពរបស់អាត់ស៊ូត្រូវបានរកឃើញក្រោមគំនរអាគារបាក់កាលពីថ្ងៃសៅរ៍ទី១៨កុម្ភៈ នៅ១២ថ្ងៃក្រោយរញ្ជួយដី។
សូមបញ្ជាក់ថា អាត់ស៊ូ រីករាយនឹងអាជីពបាល់ទាត់ក្រោយផ្ទេរពីPortoរបស់ព័រទុយហ្កាល់មកChelsea។គាត់ចំណាយពេលប្រាំឆ្នាំនៅទឹកដីStamford Bridgeតែមិនដែលបង្ហាញមុខលេខនៅក្រុមទីមួយទេនិងក៏បានលេងបណ្តោះអាសន្ននៅក្លឹបVitesse Arnhem, Everton, Bournemouth, Malaga និង Newcastleមុនផ្ទេរទៅលេងអចិន្ត្រៃយ៍នៅMagpiesនៅឆ្នាំ២០១៦។
ពេលចាកចេញពីNewcastle អាត់ស៊ូ បានទៅលេងអោយAl-Raedនៅអារ៉ាប៊ីសាអូឌីត មុនចូលរួមជាមួយក្លឹបតួកគី Hataysporកាលពីខែកញ្ញាមុន៕
អាត់ស៊ូបង្ហាញខ្លួនជាង១០០លើកសំរាប់Newcastleនិងក៏លេងអោយChelsea, Bournemouth និង Everton ក្នុងPremier Leagueអង់គ្លេស