ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្ដល់នូវប្រអប់កាដូពិសេស (Special Limited CollectorBox Set) ដល់លោក Uno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងបណ្ដាតំណាងដៃគូឧបត្ថម្ភនានា។
ពិធីជូនកាដូនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ កុម្ភ: ក្នុងពិធីពិសាអាហារពេលល្ងាច នៃកីឡាបាល់ទាត់កម្ពុជា (Football Gala Dinner 2023) ។
បាល់ទាត់ដែលចាប់ផ្ដើមគ្មានមនុស្សទស្សនា រួមជាមួយកម្មវិធីចាប់ឆ្នោត ជាការលើកទឹកចិត្តនិងអូសទាញមនុស្ស ឲ្យមកទស្សនា ដោយមិនលក់សំបុត្រនោះ ពេលនេះ សំបុត្រចូលទស្សនាត្រូវទិញទុកជាមុន បើមិនដូច្នោះ គឺគ្មានសំបុត្រចូលទស្សនា។
បាល់ទាត់តាំងពីលេងពេលថ្ងៃ ដោយសារគ្មានភ្លើងបំភ្លឺ ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានបំពាក់។ ទីលានបាល់ទាត់កម្រិតស្ដង់ដារ មានទាំង ២៥ រាជធានី ខេត្ត រួមទាំងសាលាតម្រង់ទិសបាល់ទាត់ រួមទាំងសាលាបាល់ទាត់ថ្នាក់ជាតិមួយ នៅបាទី។
នេះមិនមែនត្រឹមតែ ជាការប្រឹងប្រែងក្នុងគ្រួសារបាល់ទាត់ប៉ុណ្ណោះទេ តែមិនអាចកាត់ផ្ដាច់បានពីដៃគូឧបត្ថម្ភនោះឡើយ។
League ដំណើរការបាន ដោយការជ្រោមជ្រែងពីផ្នែកឯកជន។ កីឡារីកចម្រើន ដោយសារគ្រូបង្វឹក ដែលក្នុងនោះ ជប៉ុនមានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍កីឡាបាល់ទាត់ នៅកម្ពុជា៕ V / N