​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ឈម​

កិរិយាសព្ទ​

​ឆ្ពោះ​មុខ​រកគ្នា​, ឈ្ងោក ឬ​សម្លឹង​ឆ្ពោះទៅរក​អ្វីមួយ​
​កុំ​ឈម​កុំ​ឈរ​ជិត ក្រែង​មិន​អត់​បង់​កេរ្ដិ៍​កោះ កុំ​ល្បង​ល្បែង​នោះ​សោះ គួរ​ឲ្យ​ដោះ​ឲ្យ​ដើរចេញ ( សាស្ត្រា​ច្បាប់ប្រុស ) ។​

​ញៀន​

​កិរិយាសព្ទ​

​ជាប់ចិត្ត​ដោយមាន​ចំណង់ អត់​មិនបាន​ដោយ​ធ្លាប់​ប្រព្រឹត្ត​, ធ្លាប់​ជក់​, ធ្លាប់​ស៊ី លុះដល់​កំណត់​, ដល់​វេលា​ដែល​ធ្លាប់ ក៏​បណ្ដាល​ឲ្យ​នឹក​ចង់​អត់​មិនបាន​ឬក៏​ទៅជា​ធ្វើទុក្ខ​មិន​ស្រួលខ្លួន​
​ញៀន​មើល​ល្បែង​, ញៀនអាភៀន ។​

​ដាល​

​កិរិយាសព្ទ​

​រាល​ខ្លាំង​
​ភ្លើង​ដាល ។​
​ច្រឡោត​, រើ ដោយ​ផ្អើល​, ដោយ​ភ័យ​
​គោ​ដាល​, ដំរី​ដាល​
​នៅ​ក្ដៅ​
​ចំណី​នៅ​ដាល កុំអាល​ឲ្យ​ឆី គឺ​ចំណី​ដែល​កំពុង​ក្ដៅ​ខ្លាំង​កុំអាល​ស៊ី ( សាស្ត្រា​ច្បាប់ រាជនេតិ ) ។​

​តក្កវិជ្ជា​

(​ត័ក​កៈ​—)

​នាមសព្ទ​

(​បា​. ; សំ​. ត​ក៌​វិទ្យា​) វិជ្ជា​ត្រិះរិះ

​គឺ​ចំណេះ​ខាង​ការពិចារណា​រិះរក​ហេតុផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាកដ​ដោយ​គំនិត​ខ្លួនឯង​, វិជ្ជា​សម្រាប់​ត្រឹះ​រិះ​រាវរក​ខាង​របៀប​បែបបទ​ក្នុងការ​និយាយស្ដី​ឬ​ក្នុង​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​សមរម្យ​ទៅតាម​លក្ខណៈ​នៃ​ហេតុផល​,…
​មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប់​ចុង​ព្រយុង​ដើម ស្ដាប់​មិនបាន ។​

​ថវិកា​

(​ថៈ​—)

​នាមសព្ទ​

(​បា​.) ថង់​; យាម​; ទៃ ។ សព្វថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅយក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់ចំណូល​និង​ចំណាយ​រៀងរាល់ឆ្នាំ ប្រៀបដូចជា​ថង់​សម្រាប់​ដាក់​ប្រាក់​
​គ្រោង​ថវិកា​, ​ចាយវាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើសពី​ថវិកា​របស់ខ្លួន ។​
​ថវិកាខេត្ត ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត ។ ថវិកាជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល ។ ថវិកាប្រធួន សេចក្ដី​សុំ​រួមគ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូនទៅ​រដ្ឋសភា​ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយវាយ​ទប់ទល់​ទម្រាំ​បាន​ថវិកា​ដើម ។​