ដោយ:ទេពកង្រី/កំពង់ឆ្នាំង :លោក គូរ ដារ៉ាប្រធានប្រតិបត្តិ សមាគមចលនាយុវជនក្រុម ១៥៧ខេត្តកំពង់ឆ្នាំង សមាជិកសមាគមបានចេញធ្វើសកម្មភាពមនុស្សធម៌ តាមបណ្ដាស្រុក មួយចំនួន ក្នុងខេត្ត ដាច់ដោយឡែកពីគ្នា នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្រាប់ ស្រុករលាបៀរ មានលោក សេង លីរតនៈ ប្រធានលេខាធិការដ្ឋាន សមាគមចលនាយុវជន ១៥៧ខេត្តកំពង់ឆ្នាំង និងសមាជិកព្រមទាំងមានការចូលរួមពីលោកមេឃុំ បាននាំយកអំណោយជាស្បៀង, សម្ភារៈ និង ថវិកា យកទៅប្រគល់ជូន គ្រួសារខ្វះខាត ចំនួន២ គ្រួសារ នៅភូមិចន្លោះរ៉េន ឃុំភ្នំក្រាំងដីមាស ។
នៅខាងស្រុកកំពង់ត្រឡាច លោក នី សូឌីណា អនុប្រធានផ្នែកហិរញ្ញវត្ថុ សមាគមចលនាយុវជនក្រុម ១៥៧ រួមដំណើរដោយសមាជិកស្រុកកំពង់ត្រឡាចបាននាំយកថវិកាទៅចូលរួមរំលែកទុក្ខលោក សូត្រ សុវណ្ណារិទ្ធ ប្រធានផ្នែកហិរញ្ញវត្ថុចលនាយុវជនក្រុម ១៥៧ដែលមានទុក្ខជាទម្ងន់ដោយឧបាសិកា គួច សៀវលន់ ត្រូវជាជីដូនបង្កើតបានទទួលមរណភាពក្នុងជន្មាយុ ៩៣ ឆ្នាំ នៅភូមិសាលាលេខ ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។
នៅស្រុកបរិបូរណ៍លោក ញ៉ែម ចាន់ថន ប្រធានប្រតិបត្តិសមាគមចលនាយុវជនក្រុម ១៥៧ ស្រុកបរិបូណ៌ រួមដំណើរដោយសមាជិកសមាជិកា បាននាំយកអំណោយជាថវិកានិងសម្ភារៈទៅជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣ គ្រួសារ ក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូណ៌ ។
ដោយឡែក លោកម៉ក់ មុតម៉ារ៉ាមី ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ស្រុករលាប្អៀរ និងសមាជិកបានចូលរួមបរិច្ចាកឈាមនៅគ្លីនិកឯកជន មង្គលសុខ រាជធានីភ្នំពេញ ដើម្បីជួយដល់អ៊ំស្រី យិន បាន អាយុ ៦៧ឆ្នាំ ត្រូវជាម្ដាយបង្កើតរបស់លោក សោម ឡូ សមាជិកសមាគមចលនាយុវជន ក្រុម ១៥៧ ស្រុករលាប្អៀរ ៕ សរន / N