ដោយ:វ៉ៃកូ/ស្វាយរៀង:លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិត រួមជាមួយ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ។

ពិធីបញ្ចុះបឋមសីលានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ក្រុមការងារគណបក្ស សមាជិក សមាជិកាគណបក្សខេត្ត គណបក្សក្រុងបាវិត និងគណបក្សសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។

សូមបញ្ជាក់ផងដែរថា: ការសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតនេះគឺធ្វើអំពីបេតុង ប្រក់ក្បឿងកំពស់១ជាន់មានបណ្តោយប្រវែង២៦ម៉ែត្រទទឹង២០ម៉ែត្រ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានា ផងដែរ។

ទីស្នាក់ការគណបក្សក្រុងបាវិត នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ដើម្បីឲ្យមានកន្លែងធ្វើការសមរម្យ។

សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សជាច្រើនទៀត សម្រាប់ក្រុងបាវិត ក៏ដូចជាខេត្តស្វាយរៀង ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕សរន / N