Views: 56 Post navigation កូរ៉េខាងជើងនៅថ្ងៃអាទិត្យទី១៩កុម្ភៈបាននិយាយថា ខ្លួនបានសាកល្បងកាំជ្រួចផ្លោងឆ្លងទ្វីប(ICBM)ស៊េរីចុងក្រោយរបស់ ខ្លួនដើម្បីបង្កើនសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់ខ្លួនលើគូសត្រូវ និងបានគំរាមចាត់វិធានការខ្លាំងក្លាបន្ថែម ក្នុងការឆ្លើយតបនឹងសមយុទ្ធយោធារួម គ្នារវាងអាម៉េរិកនិងកូរ៉េខាងត្បូងនៅប៉ុន្មានថ្ងៃទៀតនេះ។ សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយបន្ថែម១០០លានដុល្លារសំរាប់ចម្លើយតបចំពោះគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរី ដោយបន្ថែមលើជំនួយ ៨៥លានដុល្លារដែលបានអនុម័តរួចហើយ។ការប្រកាសផ្តល់ជំនួយនេះកើតឡើងចំពេលរដ្ឋមន្រ្តីការបរទេសអាម៉េរិកជិះឧទ្ធម្ភាគចក្រ ពិនិត្យមើលតំបន់រងគ្រោះដោយរញ្ជួយដីនៅតួកគីខាងត្បូងកាលពីថ្ងៃអាទិត្យ។