ដោយ:វណ្ណៈ/ព្រះសីហនុ: សិស្សសាលាបីនាក់បានស្លាប់ជាមួយគ្នា ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូ បុកគោយន្តដឹកឈើខូច ចតទុកចោល តាមដងផ្លូវ។ករណីនេះកើតឡើងនៅតាមផ្លូវ សម្តេចព្រញសង្ឃរាជ ទេពវង្ស ជិតផ្លូវបំបែកចូលផ្លូវល្បឿនលឿន ក្នុងឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោង ៧:២០យប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៣។


សមត្ថកិច្ចស្រុកស្ទឹងហាវ បានឲ្យដឹងថា ជនរងគ្រោះជាសិស្សសាលា ក្មេងៗហើយក៏ជាកូនអ្នកស្រុកស្ទឹងហាវនេះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1M 4958 ។
ទី-១ ឈ្មោះ ស្រៀង ហួយហរ័ ភេទប្រុស មានទីលំនៅ ឃុំអូត្រេះស្រុកស្ឋឹងហាវ។
ទី-២ ឈ្មោះ ផន លីអ៊ី ភេទប្រុស រស់នៅឃុំកំពេញ ស្រុក ស្ទឹងហាវ ។
ទី-៣ ឈ្មោះ ជឿន បញ្ញា ភេទប្រុស រស់នៅឃុំអូត្រេះ ស្រុកស្ទឹងហាវ។

សពក្មេងរងគ្រោះទាំង ៣ ត្រូវបានឪពុកម្តាយមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ តាមផ្ទះរៀងៗខ្លួន ។
វត្ថុតាង សមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាល ស្រុកស្ទឹងហាវ រង់ចាំបង្ករសំណុំរឿងបញ្ជូន៕សរន