ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិ បតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញា បត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈនិងនិស្សិត សាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រ មាណសរុបចំនួន១,៩៤៦នាក់ក្នុងនោះនារី ១,០៣៣ នាក់ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០និងឆ្នាំសិក្សា ២០២០-២០២១។ពិធីនេះធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និសីទនិងពិពណ៌ពាណិជ្ជកមក្ មអន្តរជាតិជ្រោយចង្វារាជធានីភ្នំពេញ ។

លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការនៃសាកលវិទ្យា​ល័យ​ធន​ធានមនុស្សបានគូសបញ្ជាក់ថាឆ្លងកាត់បទ​ពិសោធ២៤ឆ្នាំកន្លងមកសាកលវិទ្យាល័យបានអភិវឌ្ឍន៍ខ្លួន​ពីអង្គការវិទ្យាស្ថាន​អភិ​វឌ្ឍន៍​ធនធានមនុស្សដែល​បង្កើតឡើងក្នុងឆ្នាំ១៩៩៨និងសម្រេចបាន​សមិទ្ធផល​យ៉ាងធំធេង​ជាបន្ត​បន្ទាប់​គួរ​ជាទីមោទនៈ។

ក្នុងឆ្នាំ២០២៣នេះសាកលវិទ្យាល័យបាននិងកំពុងបំពាក់ធនធានសិក្សាសម្ភារ​រូប​វ័ន្ត​បន្ថែមទៀតជាពិសេសបន្ទប់អនុវត្តន៍សណ្ឋា គារនិងសាលសាវនការនិមិត្ត។បច្ចុប្បន្នសា កលវិទ្យាល័យមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកនិងសាស្ត្រាចារ្យចំនួន ៣៩៨នាក់នារី ១១៩នាក់,សិស្សថ្នាក់​វិជ្ជា​ជីវៈនិងនិស្សិតកំពុងសិក្សាចំនួន ៣,១០១ នាក់នារី ១.៦៣៥នាក់។

ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាលគិតចាប់ពីឆ្នាំសិក្សា១៩៩៨-១៩៩៩មក​ដល់​​ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះសិស្សថ្នាក់វិជ្ជាជីវៈនិងនិស្សិត​គ្រប់កម្រិតដែលបានបញ្ចប់ការសិក្សាសរុបចំនួន៤១,៣៤១នាក់ (នារី១៤,៣៦៩​នាក់)៕