ដោយៈ តារារិទ្ធ/ភ្នំពេញៈ សម្ដេចអគ្គម ហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាឱ្យក្រសួងអប់រំពិនិត្យមើលសាកលវិទ្យាល័យដែលកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីផ្ដល់នូវការបណ្ដុះបណ្ដាលដល់សិស្សក្រីក្រដោយទទួលបានប្រាក់ ឧបត្ថម្ភ និងសិក្សាមិនគិតថ្លៃ។
សម្តេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលនយោបាយជួយម្ដងៗដល់និស្សិតក្រីក្រចំនួន ១លាន ៥ សែននាក់ឯកឧត្តមនោះបានផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលវិជ្ជា ជីវៈដូនតាចំនួនពី២ទៅ៤ភាគរយ ដូចជាតម្បាញ ចម្លាក់ និងជាជីវៈប្រពៃណីមួយចំនួនទៀត ។ ហើយបានប្រគល់ការបណ្ដុះបណ្ដាលនេះទៅឲ្យក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងសម្រាប់ផ្នែកមរតកវិជ្ជាជីវៈដូនតាទៅតែឲ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
សម្តេចបានលើកជាសំណួរថាតើអាចទេឥឡូវនេះយើងអាចបែងចែកសម្រាប់កា របណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សាកលវិទ្យាល័យនានាដែលកំពុងធ្វើការបណ្ដុះ បណ្ដាលស្រាប់។ ព្រោះក្នុងចំណោមនិស្សិតដែលក្រីក្រមួយលានប្រាំសែននាក់នោះត្រូវបានសិក្សាដោយមិនគិត ថ្លៃ និងមានប្រាក់ឧបត្ថម្ភ ។ សម្តេចបន្ត ថាសម្តេចបានឱ្យក្រសួងអប់រំយុវជននិងកីឡាសិក្សាមើលតើសាកលវិទ្យា ល័យណាដែលកំពុងតែបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីផ្ដល់នូវការបណ្ដុះបណ្ដាលដោយរដ្ឋអ្នកចេញថ្លៃបណ្តុះបណ្តាលទនិងប្រាក់ឧបត្ថម្ភដល់សិស្សទាំងនោះ។ ដែលធ្វើឲ្យសិស្សក្រីក្ររបស់យើងទទួ លបាននូវការបណ្ដុះបណ្ដាល។
សម្តេចបានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបណបត្រ សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធន ធានមនុស្សនាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ២០២៣ ៕/R