ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ ក្នុងការ​ប្រកួត​ជើង​ទីមួយ​នា​ថ្ងៃទី​១៩ ខែកុម្ភ​: នា​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ (U-19) បារាំង ០​ទល់​៣​សិត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ប្រមុខ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​រួមជាមួយ​អ្នកគាំទ្រ​ប្រមាណ​ជាង​៥​ពាន់​នាក់​។ ដូច​ការគិត​ទុកជាមុន​ថា​ក្រុម​កម្ពុជា​ពិតជា​មិនអាច​យកឈ្នះ​ក្រុម​បារាំង​បានឡើយ​តែ​ទោះជា​យ៉ាងណា​ក៏​កម្ពុជា​ទទួលបាន​នូវ​បទពិសោធន៍​ច្រើន​ពី​ការប្រកួត​នេះហើយ​កម្ពុជា​ក៏​ត្រូវការ​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ​ជាច្រើន​ប្រកួត​ទៀត​ដើម្បី​សម្លៀង​ខ្នាយ​សម្រាប់​ស៊ី​ហ្គេម​នាពេល​ដ​៨​ខ្លី​ខាងមុខនេះ​។ កម្ពុជា​ដែល​បានទទួល​មេដាយសំរិទ្ធ​នា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នោះ​កំពុង​តែមាន​មហិច្ឆតា​ប្រជែង​យក​មេដាយមាស​នា​ស៊ី​ហ្គេម​លើក​ទី​៣២ ក្នុងផ្ទះ​ខ្លួនឯង​៕/R​