ដោយ​: សុខុម​/​មណ្ឌលគិរី​: សមត្ថកិច្ច​ផ្នែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​បង្ក្រាប​ឈើ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​លួចលាក់​ដោយ​ខុសច្បាប់​ក្នុង​ទីតាំង​ទីលានប្រណាំង​រថ​យន្ត​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ ចំណែក​លោក ទូច រស្មី ដែលជា​ម្ចាស់​ទីតាំង​ខាង​លើក​នេះ​មន្ត្រី​ជំនាញ​មិនទាន់​ចាត់វិធានការ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៦-១៧​ខែ កុម្ភៈ ឆ្នាំ​២០២៣ កម្លាំងចម្រុះ​ខេត្ត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ចុះ​ពិនិត្យ ស្រាវជ្រាវ រកឃើញ​បទល្មើស​ប្រមូល​ផល អនុផល​ព្រៃឈើ ជិត ក្រុមហ៊ុន​១២ Motor Park និង​ក្នុង បរិវេណ​ក្រុមហ៊ុន​១២ Motor Park ។​
នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​មន្ត្រី​ជំនាញ​បាន​រឹប​អូក​រថយន្ត​តា​កុង​ដែលជា​មធ្យោបាយ​បង្ក​បទល្មើស​ចំនួន​ពីរ​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​។ ក្រៅពីនេះ​រកឃើញ​ឈើ​អារ​ចម្រុះ និង​គល់ឈើ ចំនួន​បី​ទីតាំង​។​ទីតាំង​ទី​១.​គល់ឈើ​ជាច្រើន​ត្រូវបាន​គេ​កាត់​យក​ដើម​នៅក្នុង​ព្រៃ​នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅ​បរិវេណ​ក្រុមហ៊ុន​១២ Motor Park ដោយ​ឃើញ​មាន​ស្មា​ម​ដាន​ឡាន​ប៉ា​កុង ដឹក​ចូល​គំនរ​ទីតាំង​ស្តុក​ឈើ​ចូលក្នុង​របង​ក្រុមហ៊ុន​១២ motor park​។ ទីតាំង​ទី​២.​មន្ត្រី​ជំនាញ​រកឃើញ​ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៣១២ សន្លឹក ស្មើនឹង​ជាង ១១​ម៉ែត្រគូប (​បាន​កែច្នៃ​ជា​តុ​) ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៤២​សន្លឹក ស្មើនឹង​ជាង​១​ម៉ែត្រគូប (​ឈើ​សន្និធិ​) កៅអី​តុក្កតា​មុខកាត់​០.៣០​ម៉ែត្រ កំពស់​០.៥០​ម៉ែត្រ ចំនួន​១៣០​កំណាត់​។ ឈើ​ដែល​បាន​រកឃើញ​ទាំងអស់នេះ ក្រុមការងារ​ពុំបាន​ដកហូត​នោះទេ​។ ទីតាំង​៣.​រកឃើញ​ឈើ​អារ​ប្រភេទ​លេខ​មួយចំនួន​៧៣៦​សន្លឹក ស្មើនឹង​ជាង​៧​ម៉ែត្រគូប (​ឈើ​សន្និធិ​) និង​បាន​យកទៅ​កែច្នៃ​ធ្វើជា​របង​រួច​ចំនួន​៤០០​សន្លឹក ស្មើនឹង ៣​ម៉ែត្រគូប នៅ​ចំណុច​និយាម​ការ​លេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើ​ដែល​បាន​រកឃើញ ទាំងអស់នេះ ក្រុមការងារ​ពុំបាន​ដកហូត​នោះទេ​។​

​ក្រៅពី​ក​ឃើញ​ឈើ​ទាំងអស់​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​ពីរ​នាក់ នៅ​ចំណុច​ពីរ​ទីតាំង​ផ្សេងគ្នា​ដែលមាន​និយាម​ការ​លេខ ទីមួយ​នៅ ១៧៤១៩២៣,១៣៩២៤៣៤ ទី​ពីរ​នៅ​ចំណុច​និយាម​ការ​លេខ​៧៤១៩៩២,១៣៩២៥១៧ ។​ដើម្បី​កសាង​សំនុំរឿង​តាម​និតិ​វិធី​នៃ​ច្បាប់​ព្រៃឈើ​៕​/R