ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​អគ្គម ហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំ​ពេ ញ និង​ទីក្រុង​នានា​ដែល​ត្រូវ​រៀបចំ​ប្រកួត​ស៊ី​ហ្គេម​ខិតខំ​ធ្វើ​អនាម័យ​ឲ្យ​បានល្អ ដើម្បី​មុខមាត់​ប្រទេសជាតិ​។​

​សម្តេច​អំពាវនាវ​បែបនេះ​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធាន​ម នុស្ស​នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​សម្តេច​មានប្រសាសន៍ថា​នៅសល់តែ ៧៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេម ។ យើង​បាន​រងចាំ​អស់ ៦៤​ឆ្នាំ​មកហើយ ។​

​សម្តេច​បាន​ឲ្យ​ដឹងថា ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​សម្តេច​បាន អញ្ជើញ​ប្រធានាធិបតី​ឡាវ​មក​ចូល រួម​បើក​ស៊ី​ហ្គេម​នៅ​កម្ពុជា ។ ហើយ​ប្រ ធានា​ធិបតី​ឡាវ​បាន​សន្យា​មក​ចូលរួម​​និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តែម្តង​។ សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា​ថ្មីៗ​នេះ​ទៅ​​កាន់​ប្រទេស​វៀតណាម​សម្តេច​ក៏បាន​អញ្ជើញ​ប្រធានាធិបតី​វៀតណាម​មក​ចូលរួម​ផងដែរ ។

​សម្តេច​បន្តថា​សម្រាប់​យើង​គឺ​វា​ជា​កម្ម វិធី​ដែល​យើង​រង់ចាំ​ប​រយៈពេល​៦៤ ឆ្នាំ រាជរដ្ឋាភិបាល និង​ចំណាយ​ថវិកា​រហូត ដល់ ១២០ លាន​ដុល្លារ​អាមេរិក​ស​ម្រា ប់​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​នេះ ។

​សម្តេច​បន្តថា​យើង​ត្រូវធ្វើ​ឱ្យ​ល្អ​, រឿង​ទទួលបាន​មេដាយ​ជា​រឿង​មួយ​ហើយ ប៉ុន្តែ​រឿង​ធំ​គឺ​យើង​ជា​ម្ចាស់ផ្ទះ​ត្រូវ​គ្រប់គ្រង​សភាពការណ៍​ឲ្យ​បានល្អ ។ ក្នុងនោះ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​របស់​យើង​និង​ទីក្រុង​នានា​ដែល​ត្រូវ​រៀប​គុណភាព​អនាម័យ​ឲ្យ​បានល្អ​។ ខ្ញុំ​គិតថា​មិន​គ្រាន់តែ​បណ្ដា​ទីក្រុង​នៃ​ការប្រកួត​នោះទេ​។ ក៏ប៉ុន្តែ​ទូទាំងប្រទេស​គួរតែ​ត្រូវធ្វើ​អនាម័យ​បរិ ស្ថាន​ឲ្យ​បានល្អ​ព្រោះ​ពេលវេលា​នោះ​ជា​ពេលវេលា​មកដល់​មិន​ត្រឹមតែ​អ្នកកីឡា​ទេ ហើយ​អ្នកគាំទ្រ​នោះគេ​ក៏ អាច​ទៅ​ដើរ​កំសាន្ត​ក្រៅពី​កន្លែង​ប្រកួត​បានដែរ​។ ដូចនេះ​ត្រូវ​រៀបចំខ្លួន​ទទួលភ្ញៀវ​ឲ្យ​បានល្អ ៕​/R