ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣ មានពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ស្ពានបេតុង១ទៀត ប្រវែង៤៦មគុណ៨មឆ្លងស្ទឹងក្រឡាញ់នៅត្រង់ចំណុចវត្តទន្លាប់រង្សីភូមិទន្លាប់ឃុំប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ដើម្បីភ្ជាប់ទៅភូមិសំបួរឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាប។
ពិធីនេះមានការនិមន្តចូលរួមពីព្រះតេជគុណ អ៊ូច សារឹទ្ធិ ព្រះអនុគណស្រុកព្រះនេត្រព្រះ ព្រះតេជគុណជិត សារូ ចៅអធិការវត្តទន្លាប់រង្សីនិងព្រះថេរានុរក្សច្រើនអង្គទៀត ក្រោមអធិបតី លោកស្រី ម៉ៅ ម៉ាល័យ ។
លោក ប្រាក់ សុភ័ត អាចារ្យខេត្តនិងជាអនុប្រធានមន្ទូរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចខាងជំនឿសាសនានិងទំនៀមទម្លាប់ដោយមានថ្វាយគ្រឿងសក្ការ: និងដង្វាយ ដោយអុជធូបទៀន ថ្វាយផ្កាភ្ញី គ្រឿងសុគន្ធាវារីរបស់ភស្តុភារ នានា។
ព្រះគ្រូ ជិត សារូ ចៅអធិការវត្តទន្លាប់រង្សីនិងលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានអោយដឹង ស្ពានបេតុងនេះនឹងកសាងឡើងនៅក្នុង តម្លៃជិត២០ដុល្លារ ។
សូមរំលឹកថា ស្ពានឆ្លងស្ទឹងក្រឡាញ់នេះដែរ មួយទៀតបានសង់រួចររាល់និងត្រៀមធ្វើពិធីសម្ពោធឆ្លងដាក់អោយប្រើប្រាស់,ស្ថិតនៅវត្តអម្ពិលពោធិ៍ប្រាក់ ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ភ្ជាប់ទៅភូមិ-ឃុំសំបួរស្រុកក្រឡាញ់ដែលចំណាយថវិកាជាង១៣ម៉ឺនដុល្លា ៕/PC