ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងជាសាធារណៈឲ្យដឹងថាទំនាក់ទំនងរវាងសម្តេចនិងលោក អេម៉ាញូអែល ម៉ាក្រុង គឺលើសពីទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដោយឈានដល់ដំណាក់កាលបុគ្គលនិងបុគ្គលដែលមានភាពជាបងប្អូនលោកម៉ាក្រុងហៅសម្តេចថាបង។ សម្តេច បានផ្តាំទៅអស់លោកដែលជាជនជាតិខ្មែរសញ្ជាតិបារាំងយល់ឲ្យបានច្បាស់ ។ សម្តេចក៏បានសុំទោសចំពោះលោក អេម៉ាញូអែល ម៉ាក្រុង ដែលសម្តេចមានការចាំបាច់ត្រូវតែនិយាយដើម្បីការពារកិត្តយសរបស់សម្តេច ដើម្បីបង្ហាញនូវការទៅកាន់ពួកមួលបង្កាច់ ។

 

ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈនិងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់នាព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ នេះសម្តេចតេ ជោ ហ៊ុន សែន បានធ្វើការបកស្រាយទៅនឹងការលើកឡើងរបស់អ្នកវិភាគ ស៊ន តារា និងក្រុមប្រឆាំងមួយចំនួនបានវាយប្រហារចំពោះជំនួ បរវាងសម្តេចតេជោ និង ប្រធា នាធិបតីបារាំង ថាសម្តេចតេជោបានយកតួនាទីជាប្រធានអាស៊ានទៅសុំអង្វរកគេដើម្បីបានជួបប្រធានាធិបតីបារាំង ។

សម្តេចតេជោបានបញ្ជាក់ថា៖«ខ្ញុំជាមួយនឹងប្រធានាធិបតីបារាំងមានលេខទូរស័ព្ទឆ្លងឆ្លើយជាមួយគ្នាតាម៣ប្រព័ន្ធដែលគាត់ប្រាប់WhatsApp, Telegram និង Signal ។បងប្អូនខ្មែរដែលមានសញ្ជាតិបារាំងឬក៏អ្នកដែលកំពុងស្នាក់នៅប្រទេសបារាំងស្តាប់ឱ្យបានទំនាក់ទំនងផ្លូវរដ្ឋយើងមានកិច្ចសហ ប្រតិបត្តិការទាំងទ្វេភាគី ប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការទាក់ទងគ្នាពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងអន្តរជាតិដែលខ្ញុំមិនអាចនិយាយបានទេរឿងនេះជារឿងអាថ៌កំបាំង»។

សម្តេចបានបន្តថា៖ «ប្រធានាធិបតីបារាំងបានឱ្យលេខទូរស័ព្ទមកខ្ញុំ អញ្ចឹងយើងបានសន្យាជាមួយគ្នាឈប់ប្រើត្រកូល មានន័យថា ខ្ញុំហៅ “អេម៉ាញូអែល ឯគាត់ហៅខ្ញុំសែនតែម្តង” យើងមានទំនាក់ទំនងជាមួយគ្នា អ្នកយល់ទេ អ្នកគិតថាខ្ញុំទៅសុំជួបបារាំងប្រើតួនាទីប្រធានអាស៊ាន ប្រទេសលើលោកនេះបើ គេមិនជួប គឺមិនជួបហើយកុំឆ្ងល់ ពេកបើអ្នកមិនដែលធ្វើនាយករដ្ឋមន្ត្រី មិនដែលធ្វើប្រមុខរដ្ឋមិនដែលធ្វើការទូត អ្នកគួរតែដឹងច្បាស់ទោះបីយើងប្រឹង ងាប់ទាំងខ្លួនក៏គេមិនជួបដែរប៉ុន្តែខ្ញុំបានឈានហួសពីហ្នឹងឈានដល់ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលដែលមានភាពជាបងប្អូនម៉ាក្រុងហៅខ្ញុំ “បង”» ។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យឯកអគ្គរដ្ឋទូតបារាំងបញ្ជូនសារនេះ ថាអ្នកដែលកំពុងរស់នៅប្រទេសបារាំងបានប្រមាថខ្ញុំបែបនេះ បានជាខ្ញុំត្រូវនិយាយចេញមក ។ សម្តេចតេជោបានបង្ហាញឲ្យដឹងទៀតថាសម្តេចមានការភ្ជាប់ទំនាក់ទំនងតាមបណ្តាញសង្គមដោយផ្ទាល់ជាមួយប្រធានាធិបតីបារាំង ហើយដែរអាចឆ្លងឆ្លើយគ្នាបានដោយ ផ្ទាល់ទៀតផង។សួរថាតើមានប្រធានាធិបតីប៉ុន្មានណាក់ទៅមានទំនាក់ទំនងបែបនេះ ។ សម្តេចតេជោបន្តទៀត ថាអធិការបតីអាឡឺម៉ង់សុំជួបសម្តេចមិនមែនសម្តេចសុំ ជួបទេ,នាយករដ្ឋមន្រ្តីហ្វាំងឡង់សុំជួបសម្តេច មិនមែនសម្តេចសុំជួបទេ។ដោយសារមិនមានពេ លនាយករដ្ឋមន្រ្តី ហូឡង់ សុំជួបសម្តេចនៅពេលជប់លៀងគាប់ជួនកៅអីជាប់ គ្នាទៀត គាត់បានប្រាប់អ្នកទទួលបន្ទុកអាស៊ីបានប្រាប់គាត់ថា ត្រូវជួបនាយករដ្ឋមន្រ្តីហ៊ុន សែនឲ្យបាន ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំអភ័យទោស លោក អេមម៉ាញូអ៊ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធបិតីបារាំងឬប្អូនប្រុស អេមម៉ាញូអ៊ែល ដែលបង បង្ខំចិត្តត្រូវតែនិយាយ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់សម្តេច ហើយសង្ឃឹមថាលោកប្រធានាធិបតីឬប្អូនប្រុស អេមម៉ាញូអ៊ែល មិនប្រកាន់ខឹងនឹងខ្ញុំ ព្រោះអ្នកថដែលកំពុង ស្ថិតនៅជ្រកកោនក្នុងប្រទេសឬអ្នកមានសញ្ជាតិក្នុងប្រទេសលោក(ប្រទេសបារាំង) បានប្រមាថចំពោះខ្ញុំហើយបង្ខំឲ្យខ្ញុំត្រូវតែបញ្ជាក់។ខ្ញុំអាចប្រាប់អ្នកឯងអំពីទំនាក់ទំនង ទ្វេភាគី និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការតំបន់ និង អន្តរជាតិទាក់ទងសន្តិភាព ។ ខ្ញុំអាចបង្ហាញទំនាក់ទំនងរវាងហ៊ុន សែន និងអេមម៉ាញូអ៊ែល អោយអ្នកឯងបានភ្លឺ ភ្នែកសូម្បីមេរបស់អ្នកឯងដែលជាជនជាតិបារាំងក៏គ្មានវាសនាបានជួបជាមួយ អេមម៉ាញូអ៊ែល ម៉ាក្រុង ផងអ្នកឯងត្រូវចាំ ។

សម្តេចតេជោបានថ្លែងឲ្យដឹងទៀតថា អេលីហ្សេ ជំនាន់ ហ្សាស៊ីរ៉ាក់ ខ្ញុំទៅអេលីហ្សេ ៣ ដង ,ជំនាន់ សាកូហ្សី ខ្ញុំទៅអេលីហ្សេ ១ ដង ទស្សនកិច្ចផ្លូវការ,ជំនាន់ ហូល្លង់ ខ្ញុំទៅអេលី ហ្សេ ១ដងនិងជំនាន់ អេមម៉ាញូអ៊ែល ម៉ាក្រុង ខ្ញុំទៅម្តងហើយពេលនេះជាលើកដំបូងដែលមានពិធីជប់លៀងនៅវិមានអេលីហ្សេរបស់ប្រធានាធិបតីបារាំងជូនចំពោះសម្តេច ហើយក៏បានស្គាល់បន្ទប់មួយចំនួននៅក្នុងអេលីហ្សេ ។

សម្តេចតេជោបន្តថា៖ខ្ញុំមិនមានទំនាក់ទំនងជាមួយប្រធានាធិបតីជ្សេងទេលើកលែងតែប្រធានាធិបតីឡាវទេដែលពីមុនជានាយករដ្ឋមន្រ្តីឡាវដែលខ្ញុំបានបង្កើតWhatsApp បង្កើតឡាញ ភ្ជាប់ទំនាក់ទំនងជាមួយគ្នា ឥឡូវនាយករដ្ឋមន្រ្តី និង ប្រធានាធិបតីឡាវ សុទ្ធតែអាចទំនាក់ទំនងគ្នាផ្ទាល់បាន ហើ យក្រៅពីនោះអត់ទេ ។ មានតែប្រធា នាធិបតីបារាំងទេខ្ញុំបង្ហាញនូវការគោរពរបស់ខ្ញុំចំពោះតួនាទីផ្ទាល់របស់ប្រធានាធិបតីបារាំងដែលបានធ្វើកិច្ចការដ៏ល្អទាក់ទងបញ្ហាអន្តរជាតិខ្ញុំគោរពហើយគាត់ក៏គោរព ចំពោះតួនាទីរបស់កម្ពុជា ។ និយាយមួយបែបទៀតគាត់ថា(ឯកឧត្តមនៅមានកម្លាំង គួរតែនៅ៣ ទៅ ៤ ឆ្នាំទៀតទៅ ព្រោះគាត់ដឹងថាខ្ញុំត្រូវជាមួយគាត់ សំណូមពរនៅ៣ ទៅ ៤ ឆ្នាំទៀតដើម្បីធ្វើជាដៃគូ )នេះជាការដែលចេញពីមាត់គាត់,វាទៅជាខ្ញុំប្រើតួនាទីជាប្រធានអាស៊ានដើម្បីអង្វរកសុំជួបបារាំង ។ ឥឡូវមានតែភាគីបារាំងទេដែលអាច ចេញមកបញ្ជាក់រឿងនេះបានប៉ុន្តែជួនការភាគីបារាំងគេគិត ថាវាមិនចាំបាច់ឆ្លើយជាមួយក្រុមជនពាល ។

សម្តេចតេជោបានបន្តថា ឥឡូវប្រហែលមួយចំនួនបង្ហាញការភ្ញាក់ផ្អើរខ្លាំងណាស់ព្រោះទំនាក់ទំនងនេះវាស៊ីជម្រៅខ្លាំងណាស់ ក្រៅពីរដ្ឋនិងរដ្ឋវាមានទំនាក់ទំនងបុគ្គលនិង បុគ្គលដែល រហូតមានទូរស័ព្ទឆ្លងឆ្លើយគ្នា រហូតបញ្ជូនសារឲ្យគ្នា ។ សម្តេចបានលើកជាសំណួរថាមើលតើក្រុមអស់លោកអាចធ្វើជាមនុស្សបានទេ ? ៕