រថយន្តប្រភេទ SUV នៅតែពេញនិយមនៅក្នុងទីផ្សារយាន្តយន្តហើយរាប់បញ្ចូលទាំងទីផ្សារប្រទេសកម្ពុជាផងដែរ។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្តប្រភេទ SUV បានក្លាយជារថយន្តដែលមានការពេញនិយមនិងលក់ដាច់ខ្លាំង ពីព្រោះវាបានបង្កើននូវទំហំធំទូលាយ, សមត្ថភាពនៃការបើកបរបានខ្លាំងល្អ, សន្សំសំចៃខ្ពស់ និងមានអត្ថប្រយោជន៍ផ្សេងទៀតនៃរថយន្តប្រភេទ SUV គឺកម្ពស់ខ្ពស់ពីដីដែលស័ក្តសម្យជាមួយនឹងលក្ខខណ្ឌផ្លូវគ្រប់ស្ថានភាព ជាពិសេសនៅប្រទេសកម្ពុជាតែម្តង។ នៅក្នុងទីផ្សារប្រទេសកម្ពុជាក៏មានរថយន្តប្រភេទ SUV ជាច្រើនដែលពេញនិយមខ្លាំង ដែលបាននាំចូលដោយក្រុមហ៊ុនរថយន្តល្បីៗក៏ដូចជា Ford, MG, Toyota, Mazda, Hyundai, Kia។ល។ ទន្ទឹមនឹងនេះ មានរថយន្តប្រភេទ SUV ៣ម៉ូឌែលដែលកំពុងផ្ទុះការចាប់អារម្មណ៏ខ្លាំងបើទោះបីទើបតែលេចរូបរាងនៅលើទីផ្សារក៏ដោយជាមួយនឹងតម្លៃប្រគួតប្រជែង និងភាពទាន់សម័យ។

1. រថយន្ត MG RX5 Reborn: នាដើមឆ្នាំ២០២៣នេះ MG Cambodia ដែលជាក្រុមហ៊ុនលក់រថយន្តផ្លូវការរបស់ MG បានប្រកាសថា MG RX5 Reborn ស៊េរីឆ្នាំ២០២៣បានមកដល់ប្រទេសកម្ពុជាហើយ។ រថយន្ត MG RX5 ជំនាន់ទី២នេះនឹងបន្តនាំមុខនៃទីផ្សាររថយន្តប្រភេទ SUV ក្នុងប្រទេសកម្ពុជា ដោយសារតែជំនាន់ទី១នៃ MG RX5 មានទទួលនូវភាពជោគជ័យជាខ្លាំងលើទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃសមរម្យដ៏សមរម្យ, ភាពធំទូលាយនិងប្រណិតភាពខ្ពស់ អមជាមួយការរចនាថ្មីទាំងស្រុងកាន់តែមានអំណាចជាងមុន។ រថយន្ត MG RX5 Reborn នៅតែផ្ដល់ជូននូវតម្លៃប្រគួតប្រជែងខ្លាំងដោយតម្លៃចាប់ពី 39,990USD ជាមួយនឹងការថែមជូនកញ្ចប់ប្រម៉ូសិនជាច្រើនមុខផងដែរ។ រថយន្ត MG RX5 Reborn បានបំពាក់មកជាមួយមុខងារស្តង់ដារជាច្រើនដូចជា អេក្រង់កំសាន្ត HD ទំហំ 14-inch, តាប់ឡូឌីជីថលទំហំ 12.3-inch, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, កាមេរ៉ា៣៦០បង្ហាញភាពច្បាស់ពេលចតរថយន្ត, ទ្វារឃ្លុបក្រោយអូតូ, កញ្ចក់ចំហៀងក្ដោបអូតូ, ដំបូលខាងលើបិទបើកបានធំ Panoramic sunroof និងមានលក្ខណៈពិសេសជាច្រើនទៀត។ ការរចនាថ្មីទាំងស្រុងនូវពូកស្បែកកម្រិតខ្ពស់អមនិងកៅអីអូតូដ៏ប្រណិតដែលផ្ដល់នូវការទាក់ទាញកាន់តែយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររថយន្តMGនៅកម្ពុជា។

2. រថយន្ត Ford Territory: កាលពីចុងឆ្នាំ២០២២, ក្រុមហ៊ុន Ford Cambodia បានលេចរូបរាងនូវរថយន្តជំនាន់ថ្មីនៃ Ford Territory 2023 ជាមួយនឹងទំហំធំទូលាយជាងមុននិងការកែប្រែថ្មីទាំងស្រុងនៃផ្នែកខាងក្នុងនិងរូបរាងខាងក្រៅ។ ការរចនាបែបឌីណាមិច និងបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនរថយន្តដែលផ្តល់សមត្ថភាពល្អក្នុងការបើកបរ បានធ្វើឱ្យរថយន្ត Ford Territory កាន់តែមានភាពទាក់ទាញដែរ។ ប្រណិតភាពនៃផ្នែកខាងក្នុង ដែលមានដូចជាដំបូលខាងលើ Panoramic sunroof, តាប់ឡូឌីជីថលទំហំ១២អីញ, អេក្រង់កំសាន្តទំហំ ៧អ៊ីញ, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធគ្រប់គ្រងល្បឿនថេរ និងមានមុខងារជាច្រើនទៀតដែលទំនើប ជាមួយតម្លៃគឺ 48,900 USD ដែលហាក់បីដូចជាថ្លៃជាងជំនាន់ទី១។

3. រថយន្ត Kia Sportage: រថយន្តប្រភេទ SUV ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតពីក្រុមហ៊ុន Kia Cambodia គឺ Kia Sportage 2023 ជំនាន់ថ្មីដែលស័ក្តសមសម្រាប់រថយន្តបែបគ្រួសារ ហើយវាមានការផ្ដល់ជូនពិសេសនូវតម្លៃត្រឹមតែ 57,900 USD ជាមួយការរចនាបែបថ្មីដ៏ប្រណិតនៃពូកស្បែកខាងក្នុង និងមានភាពទំហំទូលាយជាមួយនឹងលក្ខណះពិសេសនៃ ប្រព័ន្ធគ្រប់គ្រងល្បឿនថេរ, តាប់ឡូឌីជីថល, អេក្រង់កំសាន្តទំហំ12.3-inch, កាមេរ៉ានិងសេនស័រជំនួយពេលចតរថយន្ត, ដំបូលលើបែប Panoramic sunroof, ចង្កូតអេឡិចត្រូនិចជាមួយនឹងលក្ខណះពិសេសជាច្រើនទៀតដែលបង្កើតអោយអ្នកបើកបរកាន់តែមានផាសុកភាពនិងសុវត្ថិភាពខ្ពស់។ ភាពទាក់ទាញដំបូងគេរបស់ Kia Sportage គឺប៉ាណាធំនិងមានអំណាចជាមួយចង្កៀង LED បំភ្លឺពេលថ្ងៃបែបថ្មី។

សរុបជារួមមក, អ្នកទិញរថយន្តពិតជាមិនពិបាកក្នុងការសម្រេចចិត្តដើម្បីទិញរថយន្តប្រភេទ SUV ក្នុងឆ្នាំ២០២៣ទេ, ពីព្រោះវាមានជម្រើសជាច្រើនទៅតាមតម្រូវការនៃការប្រើប្រាស់និងខុសគ្នាទៅតាមតម្លៃ។ ក្នុងចំណោមរថយន្ត SUV ទាំង៣ខាងលើ MG ហាក់បីដូចជាមានតម្លៃសមរម្យជាងគេត្រឹមតែ $39,990 ប៉ុណ្ណោះ។ ដូច្នេះលោកអ្នកអាចស្វែងរកបទពិសោធន៍ថ្មី ដើម្បីធ្វើការបើកបរសាកល្បងរថយន្តប្រភេទ SUV ទាំង៣ខាងលើបាននៅទីតាំងអគារតាំងបង្ហាញរថយន្តផ្លូវការរបស់ពួកគេ។