ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ យន្តហោះចុះចតលើទឹកធុនធំ AG600 ផលិតដោយចិនសុទ្ធ ត្រូវគេរំពឹងថានឹងហក់ចូលទីផ្សារក្នុងឆ្នាំ ២០២៥ នេះបើយោងតាមសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ។
ដោយមានឈ្មោះកូដថា Kunlong ឬ “នាគទឹក” ជាភាសាចិន គ្រួសារយន្តហោះ AG600 ត្រូវបានបង្កើតឡើងជាឧបករណ៍អាកាសដ៏សំខាន់ដើម្បីពង្រឹងសមត្ថភាពសង្គ្រោះក្នុងគ្រាអាសន្នរបស់ចិន។ វាអាចត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ការស្វែងរកនិងជួយសង្គ្រោះតាមសមុទ្រនិងបេសកកម្មសង្គ្រោះសំខាន់ៗផ្សេងទៀត។
AVIC ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ប្រទេសនេះ បាននិយាយថាយន្តហោះ AG600M ដែលជាម៉ូដែលឯកទេសសម្រាប់ការពន្លត់អគ្គិភ័យ ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារយន្តហោះចតលើទឹក AG600 នឹងមានបំណងទទួលបានវិញ្ញាបនបត្របញ្ជាក់ក្នុងឆ្នាំ ២០២៤។
ក្រុមហ៊ុន AVIC បានបន្ថែមថា AVIC នឹងខិតខំជំរុញការចែកចាយជាក្រុមតូចៗដំបូងនៃយន្តហោះពន្លត់អគ្គិភ័យ AG600M នៅត្រឹមឆ្នាំ ២០២៥។
ក្រុមហ៊ុនផលិតយន្តហោះចិននេះក៏នឹងជួយសម្រួលដល់ម៉ូដែលមួយទៀតនៃគ្រួសារយន្តហោះ AG600 ជាពិសេសសម្រាប់បេសកកម្មជួយសង្គ្រោះ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់នៅត្រឹមឆ្នាំ ២០២៥ ផងដែរ។
ឆ្នាំ ២០២៣ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍយន្តហោះ ដោយសារតែបេសកកម្មសាកល្បងសំខាន់ៗជាបន្តបន្ទាប់គ្រោងនឹងធ្វើឡើងនៅឆ្នាំនេះ។ ក្រុមហ៊ុនផលិតយន្តហោះចិនបាននិយាយថា AVIC នឹងខិតខំធ្វើឱ្យយន្តហោះ AG600M មានសមត្ថភាពបម្រើបេសកកម្មពន្លត់អគ្គិភ័យ៕
យន្តហោះចុះចតលើទឹកធុនធំ AG600 មានរហស្សនាមថា នាគទឹក