ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសអនុញ្ញាតឲ្យលោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀ លថ្ងៃទី ២០ខែកុម្ភៈ ២០២៣ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េប្រជាជនកូរ៉េដែលបានជួយដល់កម្ពុជា ទោះបីមានការរីករាលដាលនៃជម្ងឺកូវីដ១៩ យ៉ាង ណាក៏ដោយក៏កូរ៉េខាងត្បូងមិនបានបិទជើងហោះហើរពីសាធារណរដ្ឋកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជានោះឡើយ,នេះសបញ្ជាក់ឲ្យឃើញថាទោះបីក្នុងកា លៈទេសៈណាក៏ដោយក៏កូរ៉េមិនប្ដូរឥរិយាបថចំពោះកម្ពុជាឡើយនិងថែមទាំងបានផ្តល់ជំនួយកសាងស្ពានឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គនិងបានផ្តល់ឲ្យពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េទទួលបានប្រាក់ខែនិងជំនាញយកត្រឡប់មកកម្ពុជាវិញទៀត ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោកPark Jung Wook បានគោរពជម្រាប ជូនសម្ដេចតេជោថាលោកពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។លោកនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
លោក Park បានគោរពជម្រាបជូនសម្ដេចតេជោថាលោកបានធ្វើការស្វែងយល់អំពីសកម្មភាពរបស់សម្ដេចក្នុងការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការ រីកចម្រើនជាលំដាប់នៃទំនាក់ទំនងរាងប្រទេសទាំងពីរក្នុងន័យនេះលោកបានសុំគោរពចំពោះសម្ដេចតេជោហ៊ុនសែន។
លោកបានមានប្រសាសន៍ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងកូរ៉េមានការរីកចម្រើនជាលំដាប់ទោះបីមានជំងឺកូវីដ១៩ក៏ដោយក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់១ពាន់លានដុល្លារកាលពីឆ្នាំទៅ,ហើយកូរ៉េគឺជាប្រទេសដែលមានអ្នកវិនិយោគលំដាប់ទី២នៅកម្ពុជា។ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស ទាំងពីរជាមួយនឹងច្បាប់វិនិយោគថ្មីមិនយកពន្ធត្រួតគ្នាអ្នកវិនិយោគកូរ៉េនិងមកកាន់កម្ពុជាកាន់តែច្រើនឡើង ថែមទៀត ។ លោកបន្តថារដ្ឋាភិបាលកូរ៉េបានផ្ដល់ជំនួយ oda មួយកម្ពុជាច្រើនជាងគេ ,ហើយជំនួយសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់ជ្រោយចង្វារ និងឆ្លងកាត់ទន្លេមេគង្គឆ្លងទៅកាន់ត្រើយម្ខាងទៀតនិងជួយដល់កម្ពុជាក្នុងការធ្វើដំណើរនិងសេដ្ឋកិច្ចកម្ពុជា។ជាមួយនេះដែរលោកប៉ាកបានជម្រាបជូនសម្ដេចតេជោអំពីក្តីបារម្ភអំពីការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទីបកូរ៉េផងនិងនៅពិភពលោកផង។
ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានសំដែងនូវការស្វាគមន៍និងការអបអរសាទរជូនចំពោះលោកប៉ាក់ដែលបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកប៉ាក់ចំពោះការពាំនាំនូវការផ្ដាំស្ទួលសួរសុខទុក្ខអំពីប្រធានាធិបតីជូនចំពោះសម្តេចនិងការប្ដេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានជម្រាបជូនឯលោកប៉ាក់អំពីដំណើរនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេ សទាំងពីរ។សម្ដេចបានយល់ស្របចំពោះការលើកឡើងរបស់លោកប៉ាក់ដែលថាទំនាក់ទំនងប្រទេសទាំងពីរបានបន្តរីកចម្រើនជាលំដាប់។
សម្ដេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េប្រជាជនកូរ៉េដែលបានជួយដល់កម្ពុជាទោះបីមានការរីករាលដាលនៃជម្ងឺកូវីដ១៩ យ៉ាងណាក៏ដោយក៏កូរ៉េខាងត្បូងមិនបានបិទជើងហោះហើរពីសាធារណរដ្ឋកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជានោះឡើយ,នេះសបញ្ជាក់ឲ្យឃើញថាទោះបីក្នុងកាលៈទេសៈណាក៏ដោ យក៏កូរ៉េមិនប្ដូរឥរិយាបថចំពោះ កម្ពុជាឡើយ ។ជាមួយគ្នានេះដែរសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េដែលបានផ្ដល់ឲ្យពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េទទួលបានប្រាក់ខែនិង ជំនាញយកត្រឡប់មកកម្ពុជាវិញនិងផ្តល់ជំនួយកសាងស្ពានឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គទៀត។
ចំពោះបញ្ញាកូរ៉េខាងជើងបាញ់មីស៊ីល សម្ដេចតេជោបានជម្រាបជូនលោកប៉ាក់ថាកម្ពុជាថ្កោលទោសកូរ៉េខាងជើងដែលធ្វើការបាញ់ មីស៊ីល ម្ដងហើយម្ដងទៀតរួមទាំងការ បាញ់មីស៊ីល កាលពីព្រឹកមិញនេះផងដែល ជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កើនភាពតាន តឹងនិងគំរាមកំហែងសន្តិសុខនិង សន្តិភាពទាំងនូវឧបទ្វីបកូរ៉េនិងពិភពលោក ៕