ដោយៈសុផល/ភ្នំពេញ៖សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារដែលមានកុមារតូចៗ។កម្មវិធី KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជាក៏ដូចជាក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។
គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗនិងការសម្តែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលាដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។
ចំណុចលេចធ្លោនៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនិងគ្រោងសំរាប់ការដេញថ្លៃហើយថវិកាទាំងបានទាំងអស់នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា។តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISFផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះ បង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និង មានក្តីសង្ឃឹមឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរឡើង។
អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ «យើងមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងការគាំទ្រដល់ការអប់រំរបស់កុមារដែលរស់នៅក្នុងភាពក្រីក្រខ្លាំងតាមរយៈកម្មវិធី Handprint Art Challenge។ ការអប់រំគឺជាឧបករណ៍ដ៏មានអានុភាពដែលមានសក្តានុពលក្នុងការបំបែកវដ្តនៃភាពក្រីក្រ។នៅពេលដែលកុមារត្រូវបានផ្តល់ឱកាសឱ្យរៀន ពួកគេជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ គ្រួសារ សហគមន៍និងមនុស្សជំនាន់ក្រោយ។ យើងសូមអរគុណសាលាដែលបានធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់កុមារកម្ពុជាដែលត្រូវការជំនួយ។»
ពិធីនេះមានការជំរុញឱ្យចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត វឌ្ឍនា មានពាក្យលើក ទឹក ចិត្តខ្លះៗសម្រាប់មាតាបិតា ដោយមានប្រសាសន៍ថា « នេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារមកជួបជុំគ្នា និងរីករាយចុងសប្តាហ៍ ទន្ទឹមនឹងការរួមចំណែកក្នុងបុព្វហេតុដ៏ល្អមួយ យើងសូមអបអរសាទរដល់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់គំនិតផ្តួចផ្តើមនេះនៅក្នុង ជួយប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។»
ឪពុកម្តាយក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពី កញ្ញា Adda Angel ផងដែរ ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះនឹងបង្ហាញពីសកម្មភាពដែលរៀបចំជាពិសេសសម្រាប់ទារក និងកុមារដែលមានក្រុមអាយុផ្សេងៗគ្នា។អ្នករៀបចំកម្មវិធីបានថ្លែងថាព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ក្រុគ្រួសារក្នុងការចងភ្ជាប់បង្កើតអនុស្សាវរីយ៍ និងបណ្តុះកូនៗអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
សរុបសេចក្តីមក “KiddieQuest: Unlock Your Child’s Potential” សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយនិងមានអត្ថន័យសម្រាប់ក្រុមគ្រួសារដែលមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ។ យើងលើកទឹកចិត្តឪពុកម្តាយឱ្យនាំកូនៗរបស់ពួកគេមកចូលរួមកកម្មវិធីនេះក៏ដូចជាគាំទ្រការជួយដល់សង្គម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ៕
សូមចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447