ដោយ : ប.ជ័យ / បន្ទាយមានជ័យ:សាលាពុទ្ធិកបឋមសិក្សាមួយខ្នង នៅក្នុងវត្តពោធិសុវណ្ណរាមកកោះកំណប់ ភូមិកកោះឃុំស្លាក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យត្រូវបានធ្វើបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៣ ។

គណៈ:កម្មការសាងសង់បានឱ្យដឹងថា ការកសាងសមិទ្ធផលនៅជនបទដាច់ស្រយាលមួយនេះផ្អែកលើ កម្លាំងសាមគ្គីរបស់ពុទ្ធបរិស័ទចំណុះជើងវត្តឆ្ងាយ ទាំងក្នុងនិងក្រៅប្រទេស បានចំណាយថវិកាចំនួន៦០.០៨០ដុល្លារ។

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោក ខៀវ សុនិមល អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានសម្ដែងការកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅទឹកចិត្តសទ្ធា ជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនិងក្រៅប្រទេសបានរួមជាកម្លាំងមហាសាមគ្គីកសាង បាននៅសាលាពុទ្ធិកបឋមសិក្សាមួយខ្នងដ៏ស្កឹមស្កៃសម្រាប់ សាមណៈសិស្ស សិស្សបានសិក្សារៀនសូត្រ ។

លោកលឿង សុភក្តិ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈនិងមានឯកសារគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នាថ្ងៃទីទី២៣ខែកក្កដាឆ្នាំ ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
នាឱកាសនោះ គណៈ:អធិបតីក៏បានចែកជូននូវប័ណ្ណសរសើរដល់លោកតាលោកយាយ សប្បុរសជន ពុទ្ធបរិស័ទផងដែរ៕សរន / N