Views: 45 Post navigation រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទទី២០កុម្ភៈបានច្រានចោលការអះអាងរបស់អាម៉េរិកដែលថាចិនកំពុងពិចារណាផ្តល់សព្វាវុធដល់ រុស្ស៊ី ក្នុងការធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន និងបានធ្វើការអំពាវនាវឡើងវិញអោយមានការចរចាបញ្ចប់ជម្លោះនេះ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយថា«គឺភាគីអាម៉េរិកដែលផ្តល់អាវុធឥតឈប់ឈរទៅកាន់សមរភូមិ»។ ចំនួនមនុស្សស្លាប់ពីជំនន់ទឹកភ្លៀងនិងការបាក់ដីនៅប្រេស៊ីលកើនដល់៤០នាក់កាលពីថ្ងៃចន្ទបន្ទាប់ពីរកឃើញសាកសពមនុស្សបួននាក់ទៀត បន្ថែមលើ សាកសពជនរងគ្រោះ៣៦នាក់ដែលត្រូវបានរកឃើញកាលពីមួយថ្ងៃមុន។