នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​អ្នក​នៅរស់​ពី​គ្រោះមហន្តរាយ​ទឹកភ្លៀង និង​សន្យា​ផ្តល់ជំនួយ​

874
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កក្កដា​បាន​ជួប​អ្នក​នៅមាន​ជីវិត​ពី​មហន្តរាយ​ទឹកភ្លៀង​ដែល​បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​នៅក្នុង​​ទឹកជំនន់​និង​ការបាក់​ដី​សង្កត់ ខណៈ​រដ្ឋាភិបាល​សន្យា​ផ្តល់ជំនួយ​បន្ថែម​។​

​ចំនួន​មនុស្ស​ស្លាប់​ពី​ការធ្លាក់​ភ្លៀង​ខ្លាំង​មិន​ដែល​ធ្លាប់​មាននៅ​ភាគ​ខាងលិច​ប្រទេស​នេះ បាន​កើនឡើង ខណៈ​អ្នក​ជួយសង្គ្រោះ​បន្ត​ជីក​កាយ​គំនរ​បាក់បែក​ដើម្បី​ស្វែង​​រក​មនុស្ស​នៅ​បាត់​ខ្លួន​រាប់សិប​នាក់​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​២០៤​នាក់ និង​២៨​នាក់​នៅ​បាត់​ខ្លួន​៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម