ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ឡើង​ជើង​ខ្លាំង​របស់​អ៊ីតាលី Napoli នឹង​ត្រូវ​ធ្វើដំណើរ​សួរសុខទុក្ខ Frankfurt នៅ​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ការប្រកួត Uefa Champions Leauge វគ្គ​១៦​ក្រុម​ជើង​ទី​១ ជាមួយនឹង​ក្តីសង្ឃឹម​យក​ឈ្នះ​គឺ​មាន​ខ្ពស់​ណាស់​។ ទន្ទឹមនេះដែរ ក្រុម​ហង្ស​ក្រហម Liverpool ដែល​កំពុង​ឡើង​ជើង​ដែរ​នោះ រំពឹង​សងសឹក​ស្តេច​ស Real Madrid ដែល​តែង​បំបាក់​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL​។​

​ការព្យាករណ៍ ៖

– Frankfurt vs Napoli

* Napoli គឺជា​ក្រុម​តែមួយ​គត់​នៅ​អឺរ៉ុប​ដែល​ស៊ុត​បញ្ចូល​ទី​បាន ២០ គ្រាប់​ក្នុង​វគ្គ​ចែក​ពូ​ល​។​
* ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​ការប្រកួត​៨​លើក​ចុង​ក្រោយ​នៅក្នុង​ការប្រកួត​ទាំងអស់​។​
* Napoli រកបាន​២​គ្រាប់ ឬ​ច្រើន​គ្រាប់​ក្នុង ១១ ប្រកួត​ក្រៅ​ដី​នៃ ១៤ ប្រកួត​ក្រៅ​ដី​ចុងក្រោយ​របស់​ពួកគេ​។​
* Khvicha Kvaratskhelia បាន​ចូលរួមចំណែក​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចំនួន ៨ គ្រាប់​ក្នុង​ការប្រកួត ៥ លើក​ចុងក្រោយ​របស់​គេ ដោយ​ស៊ុត​បញ្ចូល​ទី​ក្នុងការ​បង្ហាញខ្លួន ៣ លើក​ចុងក្រោយ​របស់​គេ​។​

​ក្រប​ខណ្ឌ Champions League រដូវ​កាល​នេះ​មើលទៅ​ហាក់​បើកទ្វារ​ចំហ​រួចទៅហើយ ដោយសារ​ក្រុម​ធំៗ​ជាច្រើន​កំពុង​ធ្លាក់ចុះ​ទម្រង់​ខុស​ពេលវេលា​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នេះ​ក៏​បាន​បើក​ឱកាស​កាន់តែ​ធំ​ផង​ដែរ​សម្រាប់​លទ្ធភាព​ប្រជែង​ពាន​ពី​សំណាក់​ក្រុម​មិនសូវ​ល្បី ព្រោះ​ក្រុម​កំពូល​ចំនួន​៤​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​៦ បាន​ប៉ះគ្នា​ក្នុង​ប្រកួត​ដំបូង​កាលពី​សប្តាហ៍​មុន​នៃ​ឆ្នាំ ២០២៣ ក្នុង​ជុំទីមួយ​។​

​នោះ​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់ “​សេះ​ខ្មៅ​” (​ក្រុម​ខ្លាំង​លាក់​មុខ​) ដើម្បី​ប្រជែង​យកពាន​ស្ងាត់ៗ​។ Eintracht Frankfurt មាន​បទពិសោធន៍​ក្នុង​ទ្វីប​អឺរ៉ុប​បន្ទាប់​ពី​ឈ្នះ​ពាន Europa League កាល​ពី​រដូវ​កាល​មុន ខណៈ Napoli ជា​ក្រុម​ខ្លាំង​ទាំង​ក្នុងស្រុក​និង​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​។​

​ការប្រកួត​វគ្គ ១៦ ក្រុម​ចុងក្រោយ​របស់​ពួកគេ​នឹង​ក្លាយជា​ការប្រកួត​ដ៏​លេចធ្លោ​នៅថ្ងៃនេះ ប៉ុន្តែ​តើ​អ្នក​ណា​នឹង​មាន​ប្រៀប​ឈ្នះ​ក្នុង​ការប្រកួត​ជើង​ទីមួយ​ក្នុង​សប្តាហ៍​នេះ​?

Napoli បានប្រកាស​វត្តមានរ​បស់​ខ្លួន​នៅ​លើ​ឆាក​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​ជ័យជម្នះ ៤-១ លើ​ក្រុម Liverpool ដោយ​បន្ត​ឈរ​នៅលើ​កំពូល​តារាង​ក្នុង​ពូ​ល​របស់​ពួកគេ​ពី​លើ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុន​។ Napoli បាន​លេង​ល្អ​ដូច​ផ្កា​នៅ​គ្រប់​ការប្រកួត​ទាំងអស់ ប៉ុន្តែ​គេ​ទាយ​ថា ការប៉ុនប៉ង​លើ​កពាន Serie A របស់​ពួកគេ​អាច​នឹង​បង្អាក់​ពួកគេ​នៅក្នុង​ទ្វីបអឺរ៉ុប​។​

​ខណៈ​ការប្រកួត​ក្រប​ខណ្ឌ Champions League ចាប់ផ្តើម​ឡើង​វិញ Napoli បាន​បង្កើន​ការ​នាំមុខ ១៥ ពិន្ទុ​នៅក្នុង Serie A រួចជាស្រេច​។ ដូច្នេះ​ពួកគេ​នឹង​អាច​ដាក់​ឈុត​ខ្លាំងៗ​ឱ្យ​លេង​យក​ឈ្នះ​នៅ​ថ្ងៃនេះ​តែម្តង​។

Napoli មាន​ខ្សែប្រយុទ្ធ​ឆ្នើមៗ​ជាច្រើន ហើយ​ពួកគេ​គឺជា​ក្រុម​តែមួយគត់​ដែល​មាន​កីឡាករ​៣​នាក់​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ច្រើនៗ​ក្នុង​ការប្រកួត​ក្នុង​ពូ​ល​៥​ដង​កន្លងមកនេះ​។ Khvicha Kvaratskhelia (​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​៣​គ្រាប់​) គឺ​ស្ថិត​ក្នុងចំណោម​ពួកគេ ហើយ​រូបគេ​ឈាន​ជើង​ចូល​ក្នុង​ការប្រកួត​នេះ​ទាំង​កំពុង​មាន​ទម្រង់​ដ៏​អស្ចារ្យ​។ ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហ្ស​ក​ហ្ស៊ី​រូបនេះ​បាន​ចូលរួម​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​គ្រាប់​ក្នុង​ការប្រកួត​៥​លើក​ចុងក្រោយ​របស់​គេ ដោយ​ស៊ុត​បញ្ចូល​ទី​ក្នុង​៣​ប្រកួត​ជាប់ៗ​គ្នា​។ រំពឹង​ថា​រូបគេ​នឹង​អាច​ស៊ុត​ចូល Frankfurt ក្នុង​សប្តាហ៍​នេះ​។​

​លទ្ធផល​ទស្សនទាយ Napoli ឈ្នះ ២-១​។​

– Liverpool vs Real Madrid

* Liverpool បានឈ្នះ​ការប្រកួត​វគ្គ​ចែក​ពូ​ល​ទាំង ៥ លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៦ គ្រាប់​។​
* ក្រុម​ហង្ស​ក្រហម​បាន​ឈ្នះ ២-០ ពីរ​ដង​ក្នុង​រយៈពេល ៨ ថ្ងៃ​ចុងក្រោយ​។​
* Real Madrid បាន​ឈ្នះ​តែ​ម្តង​គត់​ក្នុងចំណោម​ការប្រកួត UCL ៧​លើកចុងក្រោយ​ទល់នឹង​ក្រុម​អង់គ្លេស (​ស្មើ​២ ចាញ់​៤)
* ក្រុម​ភ្ញៀវ​បាន​លេង​ទាំង​យ៉ាប់​ជាមួយ Leipzig និង Shakhtar នៅ​ក្រៅ​ទឹកដី​ក្នុង​វគ្គ​ចែក​ពូ​ល​។​

​រយៈពេល​ប្រាំ​មួយថ្ងៃ​មកនេះ Liverpool លេង​បាន​ល្អ​ណាស់​ដោយ​ឈ្នះ​ទល់​សូន្យ​២​ប្រកួត​ជាប់ៗ​គ្នា ដោយ​បិទ​គម្លាត​ពិន្ទុ​មក​នៅត្រឹម​៦​ពិន្ទុ​ពី​ក្រុម​លេខ ៤ Newcastle បន្ទាប់​ពី​ឈ្នះ​នៅ​ទឹកដី St James’ Park ។ ឥឡូវ​នេះ​ក្រុម​របស់​លោក Jurgen Klopp ត្រឡប់​ទៅ​សកម្មភាព​អឺរ៉ុប​វិញ​ក្នុង​គោលបំណង​សងសឹក​ចំពោះ​ការ​ចាញ់​ក្រុម Real Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន​។​

​ហង្ស​ក្រហម​ប្រហែលជា​បាន​ចាញ់ Real ក្នុង​ទីក្រុង​ប៉ារីស​ក៏ពិតមែន ប៉ុន្តែ​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​បាន​ឈ្នះ​តែ​ម្តង​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ដី ៧ លើក​មុន​របស់​ពួកគេ​ទល់នឹង​ក្រុម​អង់គ្លេស​ក្នុង​ក្របខណ្ឌ Champions League (​ស្មើ​២ ចាញ់​៤)​។ ខណៈ​ក្រុម​ភ្ញៀវ​នេះ​បាន​គ្រង​តំណែង​ជើងឯក World Champions នា​ពេល​ថ្មីៗ​នេះ រដូវ​កាល​នេះ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការគ្រោងទុក​សម្រាប់​ពួកគេ​ទេ​។ ពួកគេ​បាន​តាម​ពីក្រោយ Barcelona ក្នុងស្រុក ហើយ​កំណត់​ត្រា​របស់​ពួកគេ​នៅ​អឺរ៉ុប​គួរតែ​ផ្តល់​ក្តីសង្ឃឹម​ដល់ Liverpool ។​

​ដោយ​មើល​លើ​ពិន្ទុ​ក្នុង​លី​ក Liverpool ដែល​ឈរ​នៅ​លេខ​រៀង​ទី ៨ ក្នុង​តារាង Premier League គួរតែ​ជា​ក្រុម​ខ្សោយ​ជាង Real Madrid ។ ហើយ​មួយវិញទៀត ក្រុម​ការពារ​តំណែង​ជើងឯក​នេះ​បាន​ឈរ​លេខ​១​ក្នុង​ពូ​ល​ដើម្បី​ឈាន​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ក្នុងនាម​ក្រុម​រំពឹង​ឈ្នះ​ពាន​ខ្ពស់​មួយ​ដែរ​។​

​ទោះយ៉ាងណា​ក៏ដោយ Real អាច​ឈរ​នៅលើ​ពូ​ល​ដោយសារ​មាន​ក្រុម​ខ្សោយៗ ដោយ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ពិន្ទុ​របស់​ពួកគេ​គឺ​បានមកពី​ជ័យជម្នះ​ពីរដង​លើ​ក្រុម Celtic ។ ក្រុម​យក្ស​អេ​ស្ប៉ាញ​នេះ​បាន​ស្មើ​នៅ​ទឹកដី Shakhtar Donetsk ហើយ​ចាញ់ ៣-២ នៅ​ទឹកដី Leipzig ក្នុង​ពូ​ល ដែល​ធ្វើឱ្យ​ពួកគេ​មាន​ពិន្ទុ​តិចជាង Liverpool ដែល​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ២ ទៅទៀត​។​

​ក្រុម​ហង្ស​ក្រហម​បាន​ចាប់ផ្តើម​ការប្រកួត​ដ៏​អន់​ជាមួយ​នឹង​បរាជ័យ ៤-១ ក្រោម​ស្នាដៃ​ក្រុម Napoli ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បានឈ្នះ ៥ ប្រកួត​ជាប់ៗ​គ្នា​បន្ទាប់ពី​នោះ​ដើម្បី​ដណ្តើមបាន ១៥ ពិន្ទុ​។ ក្រុម​របស់​លោក Klopp ស៊ុត​បញ្ចូល​ទី​បាន ១៦ គ្រាប់​ក្នុង​ការប្រកួត​ទាំង​៦​លើ​ក​នោះ ដូច្នេះ​ពួកគេ​បានបង្ហាញ​ភាពខ្លាំង​រួចហើយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​។ ដោយសារ​ទម្រង់​លេង​របស់​ពួកគេ​ឥឡូវ​នេះ​កំពុង​ងើប​ឡើង Real គួរតែ​ព្រួយបារម្ភ​អំពី​ការ​ទៅលេង​នៅ​ទឹកដី Anfield​។​

​លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ២-១៕

Liverpool រំពឹង​សងសឹក Real Madrid ឱ្យខាងតែបាន