ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមមេធាវីរាជរដ្ឋាភិបាល បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះអំពើរបស់ជនក្បត់ជាតិ តពូជបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ និងរំលោភ បំពានចំពោះ អង្គព្រះមហាក្សត្រ ម្តងហើយម្ដងទៀត បំពានលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ដែលចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » និងជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោស និងទាត់ចោលទាំងស្រុង នូវការលើកឡើងរបស់ ទណ្ឌិតក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ដែលបានថ្លែងបំផ្លើសផ្ទុយពីការពិត ទម្លាក់កំហុស ដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញមកពីគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាន និងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។

ក្រុមមេធាវីរាជរដ្ឋាភិបាល បានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ឱ្យបានម៉ឹងម៉ាត់ចំពោះ ទណ្ឌិតអន្ធពាល សម រង្ស៊ី និង បក្ខពួក ដែលនៅតែបន្ត ប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ ជាធរមាន យ៉ាងគឃ្លីន នេះ ។

យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃ អង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រុមមេធាវីរាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ ចោលនូវមនោគមវិជ្ជាជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ ឱ្យអស់ពីកម្ពុជា ៕ V / N