ដោយៈ សុផល / ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានដំណើរការ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣។ កាលពីល្ងាចថ្ងៃច័ន្ទ ទី២០ កុម្ភៈ ពិធីប្រារព្ធខួប ៣០ ឆ្នាំ របស់ AFD នៅកម្ពុជា ត្រូវបានរៀបចំឡើង នៅស្ថានទូតបារាំង ដោយមានការចូលរួម​ពី​តំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នដៃគូរបស់ទីភ្នាក់ងារ AFD ព្រមទាំងវត្តមានចូលរួមពីសំណាក់លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង លោក រ៉េមី រីយូ​​អគ្គនាយកទីភ្នាក់ងារ AFD និងលោកស្រី សង់ឌ្រីន ប៊ូសេនាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា។

ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈចំណងដ៏ស្អិតល្មួតរវាងបារាំង និងកម្ពុជា ពិធីខាងលើ គឺជាឱកាសមួយនៃការពិនិត្យមើលសារជាថ្មីនូវជោគជ័យនានា ដែលសម្រេចបានក្នុងអំឡុង ៣០ ឆ្នាំ កន្លងមក និងសម្លឹងមើលទៅអនាគត។

ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍ (AFD) គឺជាដៃគូប្រកបដោយទំនុកចិត្តរបស់កម្ពុជា ចាប់តាំងពីការបើកដំណើរការសារជាថ្មីរបស់ខ្លួន ហើយក្នុងអំឡុងពេល ៣០ ឆ្នាំ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០ លានអឺរ៉ូ សម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ការការពារបរិស្ថាន និងជីវៈចម្រុះ ​ថាមពល ទឹក និងអនាម័យហេដ្ឋារចនា​សម្ព័ន្ធអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការគាំទ្ររយៈពេលវែងនេះ បានជួយកែលម្អលទ្ធភាព ទទួលបានទឹកស្អាតប្រើប្រាស់​ដោយបច្ចុប្បន្ន មានប្រជាពលរដ្ឋ មួយលាននាក់ នៅរាជធានីភ្នំពេញ បានតភ្ជាប់បណ្តាញ ទឹកស្អាត ក៏ដូចជាលទ្ធភាពទទួលបានអគ្គិសនី នៅតាមបណ្តាខេត្តដាច់ស្រយាលនានា ដោយមានលំនៅដ្ឋាន ចំនួន ១៦៥ ០០០ បានតភ្ជាប់បណ្តាញអគ្គិសនី។ ចាប់តាំងពីឆ្នាំ ២០១៧ សកម្មភាពរបស់ ទីភ្នាក់ងារ AFD បានកើនឡើងយ៉ាងលឿន ដោយការផ្តល់ ហិញ្ញប្បទាន មានការកើនឡើង ៥០% បើធៀបទៅនឹងហិរញ្ញប្បទាន ផ្តល់ឱ្យក្រោយឆ្នាំ ១៩៩៣។ ការផ្តល់ហិរញ្ញប្បទានថ្មីៗ របស់ក្រុមទីភ្នាក់ងារ​ AFD នឹងបន្តក្នុងឆ្នាំខាងមុខ ដោយមានទឹកប្រាក់ ១០០ ទៅ ១៥០ លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ដោយធ្វើការកៀរគររួមគ្នា ជាមួយក្រុមអឺរ៉ុប (Team Europe) ទីភ្នាក់​ងារ AFD​ ចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្ររបស់អឺរ៉ុប ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ទីភ្នាក់ងារ AFD «ជាមួយដៃគូផ្សេងទៀត» នៅកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកនៅកម្ពុជា លោក​ រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារ AFD បានជួបជាមួយ​តួអង្គសំខាន់ៗ នៃកាអភិវឌ្ឍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមទីភ្នាក់ងារ​ AFD ។ ក្រុមទីភ្នាក់ងារ​ AFD បំពេញការងារ ដោយជិតស្និទ្ធជាមួយក្រសួងជាច្រើន ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ដែលសម្របសម្រួលការផ្តល់ហិរញ្ញប្បទាន ផ្តល់ដោយទីភ្នាក់ងារ AFD ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍) ក៏ដូចជាសហគ្រាសសា ធារណៈ (រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអគ្គិសនីកម្ពុជា) ស្ថាប័នហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល។ តួអង្គទាំងនេះ សុទ្ធសឹងជាដៃគូ ប្រកបដោយទំនុកចិត្តដែល ក្រុមទីភ្នាក់ងារ​ AFD មានក្តីរីករាយក្នុងការជួយជ្រោមជ្រែង ដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក រីយូ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាផងដែរ។

ខួប ៣០ ឆ្នាំ នៃដំណើរការរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ត្រូវបានរៀបចំឡើង អមដោយព្រឹត្តិការណ៍ជាច្រើន ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីសកម្មភាពដែលត្រូវបាន
ធ្វើឡើងនៅកម្ពុជា រួមមានការបើកសម្ពោធពិព័រណ៍រូបថត «ទីភ្នាក់​ងារ AFD ៖ ៣០ឆ្នាំ នៃសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»​ ដែលត្រូវបានដាក់តាំងនៅលើជញ្ជាំង ស្ថានទូតបារាំង។ ទន្ទឹមនឹងនេះដែរ ប្រិយមិត្តដែលបានចូលរួម អាចស្វែងយល់ អំពីពិព័រណ៍រូបថត នៅក្នុងឧទ្យាន នៃនិវេសនដ្ឋាន បញ្ជីមុខម្ហូបបង្កើតឡើង ដោយមេចុងភៅ នៃស្ថានទូតបារាំង ដើម្បីលើកស្ទួយម៉ាកសម្គាល់​ទីតាំងភូមិសាស្រ្ត ស្តង់ចែកចាយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពិព័រណ៍ស្តីពីគម្រោងនានារបស់សាលាហ្វាពន្លឺ សិល្បៈ។

ពិធីមួយ និងពេលវេលាសំខាន់បែឆ្ពោះទៅរកអនាគត ពិធីខាងលើ បានបង្ហាញអំពីប្រធាន បទ នៃការផ្លាស់ប្តូរថាមពល ប្រកបដោយភាពត្រឹមត្រូវនៅកម្ពុជា ជាពិសេសឥទ្ធិពលនៃ បម្រែបម្រួលអាកាសធាតុ រួមទាំងកិច្ចសហការថ្មីៗ ស្តីពីអភិបាលកិច្ចសាធារណៈ ស្តីពីអាកាសធាតុ និងការគាំពារសង្គម ដែលមានលក្ខណៈសមស្រប។
ការប្រារព្ធខួបរបស់ទីភ្នាក់ងារ AFD គឺជាឱកាសបែឆ្ពោះទៅរកអនាគត និងយុវជន
ដោយលើកតម្កើងសារសំខាន់នៃផែនទីគម្រោងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ទីភ្នាក់ងារ AFD ធ្វើឡើងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាដៃគូសំខាន់របស់ក្រុមទីភ្នាក់ ងារ​ AFD នៅកម្ពុជា។ ពិធីប្រារព្ធខួបនេះ ក៏ជាឱកាសនៃជំនួបជាមួយយុវជនស្ម័គ្រចិត្ត អន្តរជាតិកម្ពុជា សម្រាប់ព្រឹត្តិការអូឡាំពិកប៉ារីស៍ ២០២៤ ​ផងដែរ។

ជាងនេះទៅទៀត ក្នុងអំឡុងព្រឹត្តិការណ៍ ខាងលើ ក៏មានការប្រគល់វិញ្ញាបនប័ត្រ MobiliseYourCity ជូនដល់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។ បន្ថែមលើ ព្រឹត្តិការណ៍ទាំងពីរនេះ មានពិធីបើកការដ្ឋានខួងដាក់បំពង់ទឹកស្អាតក្រោមបាត ទន្លេសាប​ដោយប្រើប្រាស់ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច ក្នុងក្របខ័ណ្ឌគម្រោងបាក់ខែង ដ៏ធំ​ ដែលផ្តល់សហហិរញ្ញប្បទាន ដោយ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគ អឺរ៉ុប ព្រមទាំងមានការរៀបចំសន្និសីទ ស្តីពីអភិបាលកិច្ចសាធារណៈ ស្តីពីអាកាសធាតុ
ដោយសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ការចុះហត្ថលេខាលើការផ្តល់ ហិរញ្ញប្បទាន ជាមួយបេឡាជាតិសន្តិសុខសង្គម ស្តីពីការអនុវត្តគម្រោងពង្រឹងធានា រ៉ាប់រងសង្គម ដែលអាចសម្របខ្លួនបាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើភាពជាដៃគូ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរវាងវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា អគ្គិសនីកម្ពុជា និងសាកលវិទ្យាល័យ Grenoble Alpes ដើម្បីដាក់ឱ្យ ដំណើរការវេទិកាស្រាវជ្រាវ សម្រាប់បម្លាស់ប្តូរថាមពល។

នៅទីបញ្ចប់ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់សកម្មភាពរបស់ Expertise France នៅកម្ពុជា ដែលបើកផ្លូវដល់ការពង្រីកសកម្មភាពរបស់ ស្ថាប័នបុត្រសម្ព័ន្ធរបស់ AFD នៅកម្ពុជានេះ៕ V / N