ដោយៈចាន់តូ/ភ្នំពេញ៖ លំនៅឋានមួយខ្នងសង់អំពីគ្រោងដែក ថ្មខាងក្រោមខាងលើគ្រោងដែកបានបាក់ស្រុតធ្លាក់ចូល ក្នុងទឹកស្រះកាលពីវេលាម៉ោងជាង១២រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវលំ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ប៉ុន្តែពុំបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ដោយសារផ្ទះនេះពុំមានអ្នកណានៅ ដោយម្ចាស់ចេញទៅធ្វើការបាត់រួចចាក់សោចោល។

ផ្ទះដែលបាក់ស្រុតចូលទឹកទំហំ៤ម៉ែត្រគុណនឹង៨,៥០ម៉ែត្រ។ម្ចាស់ផ្ទះឈ្មោះ ពៅ ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅផ្ទះកើតហេតុខាងលើ ។

ម្ចាស់ផ្ទះបានឱ្យដឹងថា គាត់បានសាងសង់ផ្ទះ រស់នៅជិតពីឆ្នាំមកហើយ ។

ប្រភពប្រជាពលរដ្ឋក្បែរខាងបានឱ្យដឹងថា ក្នុងពេលម្ចាស់មិននៅហើយផ្ទះបាក់ស្រុតធ្លាក់ចូលស្រះពួកគាត់ទូរស័ព្ទប្រាប់ ម្ចាស់និងនាំគ្នាជួយរើអីវ៉ាន់ឡើងគោក និងជួយរុះរើផ្នែកខ្លះនៃផ្ទះ ៕សរន / N