ដោយៈតារារិទ្ធ(ភ្នំពេញ)លោក រ៉េមី រីយូ (Rémy Rioux)អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានថ្លែងឲ្យដឹងថាឆ្នាំនេះជាខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា,ហើយក្នុងរយៈពេល៣០ឆ្នាំមកនេះបានវិនិយោគប្រមាណ ១០០០ លានអឺរ៉ូជួយដល់កម្ពុជាដែលក្នុងនោះរួមមានវិស័យវប្បធម៌ ការងារជួសជុលប្រាង្គ ប្រាសាទនៅតំបន់អង្គរ ការជួសជុលផ្សារថ្មី ការវិនិយោគលើវិស័យទឹកស្អាត វិស័យថាមពល វិស័យកសិកម្ម ។

លោក រ៉េមី រីយូ (Rémy Rioux)បានឲ្យដឹងបែបនេះនៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគូរសមនិពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី ២១ខែកុម្ភៈ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា លោក រ៉េមី រីយូ បានគោរពជម្រាបជូនសម្ដេ ចតេជោថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បីចូលរួមខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា,ហើយដែលភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុងរយៈពេល៣០ឆ្នាំមកនេះបានវិនិយោគប្រមាណ ១០០០ លានអឺរ៉ូ ជួយដល់កម្ពុជាដែលក្នុងនោះរួមមានវិស័យវប្បធម៌ ការងារជួសជុលប្រាង្គប្រាសាទនៅតំបន់ អង្គរ ការជួសជុលផ្សារថ្មី ការវិនិយោគលើវិស័យទឹកស្អាត វិស័យថាមពល វិស័យកសិកម្ម ។

លោក រ៉េមី រីយូ បន្តថាទីពីរទៀតទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងដាក់ឲ្យដំណើរការការងារដូចបានសន្យាជានយោបាយនៅទីក្រុងប៉ារីស និង ចុងក្រោយលោ ក រ៉េមី រីយូ បានសុំការតម្រង់ទិសពីសម្ដេចតេជោថាតើចង់ឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើកិច្ចការអ្វីខ្លះទៀតជួយដល់កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរលោកបានជម្រាបជូនសម្ដេចតេជោអំពីការបើកសាខាបច្ចេកទេសនៅកម្ពុជានិងបង្កើនជំនួយដល់កម្ពុជាថែមទៀតជាមួយនឹងការជួយកម្ពុជាលើបណ្ដាញអគ្គិសនីសម្រាប់អគ្គិសនីអគ្គិសនីកកើតឡើងវិញ ។

ជាការឆ្លើយតបសម្ដេចតេជោបានសុំឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តជួយដល់កម្ពុជាលើវិស័យអាទិភាពដែលបារាំងកំពុងតែជួយដល់កម្ពុជាស្រាប់នោះគឺការអភិវឌ្ឍធនធានមនុស្ស ,ការអភិវឌ្ឍវិស័យទឹកស្អាតនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ។

ជាមួយគ្នានោះដែរសម្ដេចតេជោក៏បានជម្រាបជូនលោក រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជាដែលក្នុងនោះមានការជំរុញការកែច្នៃស្រូវ អង្ករ សម្រាប់ការនាំចេញ ។ពាក់ព័ន្ធបញ្ហានេះសម្ដេចតេជោបានជម្រាបជូនលោក រ៉េមី អំពីការខ្វះខាតនៅម៉ាស៊ីនកិនស្រូវនិងឃ្លាំងស្តុកស្រូវសម្រាប់ប្រមូលទិញ យកមកកែច្នៃនិងនាំចេញអង្ករពីកម្ពុជា ,ពាក់ព័ន្ធគោលនយោបាយឧស្សាហកម្មកម្ពុជាគឺកម្ពុជាចង់បានឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ ,ឧស្សាហកម្មបច្ចេកវិទ្យា ។

សម្ដេចតេជោបានបន្ថែមថាច្បាប់វិនិយោគនៅកម្ពុជាបានអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសវិនិយោគ១០០ភាគរយនៅកម្ពុជា,ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេសសម្រាប់បើកប្រាក់ខែជូននិយោជិតនិងកម្មករផងដែរក្នុងន័យនេះសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការវិនិយោគវិស័យកសិកម្មនិងវិស័យឧស្សាហកម្មនេះផងដែរ។

ជាទីបញ្ចប់លោក រ៉េមី បានគោរពជម្រាបជូនសម្ដេចថាលោកបានកត់ត្រាទុកនូវអ្វីដែលសម្ដេចតេជោបានចង្អុលបង្ហាញហើយលោកនឹងធ្វើអន្តរាគមន៍ទៅលើបញ្ហាទាំងអស់ នេះ ៕