ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​អំពី​នុយក្លេអ៊ែរ​ទៅកាន់​លោកខាងលិច​ដោយសា​រ​បញ្ហា​អ៊ុ​យក្រែ​ន​ដោយ​លោក​ប្រកាស​ផ្អាក​សន្ធិសញ្ញា​គ្រប់គ្រង​សព្វាវុធ​នុយក្លេអ៊ែរ​ទ្វេភាគី​មួយ ប្រកាស​ថា​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ថ្មីៗ​កំពុង​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​និង​ព្រមាន​ថា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​អាច​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​។​

​ការព្រមាន​របស់​ពូ​ទីន​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​បាន​ទៅ​កាន់​ទីក្រុង​គៀវ​ដោយផ្ទាល់​ដើម្បី​បង្ហាញ​ថា​អាម៉េរិក​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​និង​ប្រកាសជួយ​ជំនួយ​យោ​ធា​៥០០​លាន​ដុល្លារ​បន្ថែម​ដើម្បី​ធានា​ថា​អ៊ុយ​ក្រែ​ននឹង​ឈ្នះ​សង្គ្រាម​។​

​លោក​ក៏​បាន​ប្តេជ្ញា​បន្ត​សង្គ្រាម​ចំណាស់​មួយ​ឆ្នាំ​របស់​លោក​នៅ​អ៊ុ​យក្រែន និង​ចោទប្រកាន់​សម្ពន្ធភាព​យោធា​ណា​តូ​ដឹកនាំ​ដោយ​អាម៉េរិក​ថា​ព្យាយាម​ពង្រីក​អណ្តាតភ្លើង​ជម្លោះ​ជាមួយ​នឹង​ជំនឿ​ខុស​ថា ពួកគេ​អាច​បំបាក់​រុស្ស៊ី​នៅក្នុង​ការប្រឈមមុខ​ជា​សកល​មួយ​។​

​នៅ​ចំពោះមុខ​ឥស្សរជន​យោធា​និង​នយោបាយ​ក្នុង​សភា​រុស្ស៊ី លោកពូ​ទីន​បាន​រំលឹក​សវ​តា​នៃ​ការនាំ​ដល់​ការផ្ទុះ​សង្គ្រាម​និង​ការប្រឈមមុខ​ធំ​បំផុត​ជា​មួយ​លោកខាងលិច​ចាប់តាំងពី​សម័យ​សង្គ្រាមត្រជាក់​។​លោក​ថា​«​យើង​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច ដោយ​ស្មោះត្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​អ៊ុយ​ក្រែន​ដោយ​មធ្យោបាយ​សន្តិវិធី​។​យើង​អត់ធ្មត់ យើង​ចរចា​ដោយ​អហិង្សា​ដើម្បី​រក​ផ្លូវ​ចេញពី​ជម្លោះ​នេះ តែ​សេណា​រី​យ៉ូមួ​យ​ផ្ទុយស្រឡះ​ត្រូវបាន​គេ​រៀបចំ​ទុក​នៅ​ពីក្រោយ​ខ្នង​យើង​»​។​

«​រុស្ស៊ី​នឹង​ប្រឈម​ដោះស្រាយ​ភារកិច្ច​នៅ​ចំពោះ​មុខ​ដោយ​ប្រុងប្រយ័ត្ន​និង​ជាប្រចាំ​»​។​

​បើ​តាម​លោកពូ​ទីន បណ្តា​ប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​អាម៉េរិក បាន​ស្វះស្វែង​រក​«​អំណាច​គ្មាន​ព្រំដែន​»​នៅក្នុង​កិច្ចការ​ពិភពលោក​និង​ថា រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​សុំ​សព្វាវុធ​លោកខាងលិច​តាំងពី​មុន​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ថ្ងៃ​២៤​កុម្ភៈ​ម្ល៉េះ​។​

​លោកពូ​ទីន​បាន​និយាយទៀតថា រុស្ស៊ី​បាន​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដែល​អាច​ដើម្បី​បញ្ចៀស​សង្គ្រាម តែ​អ៊ុយ​ក្រែន​ក្រោម​ការគាំទ្រ​ពី​លោក​ខាងលិច​មាន​ផែនការ​វាយប្រហារ​តំបន់​គ្រី​ម៉េ ដែល​រុស្ស៊ី​កាន់កាប់​។​«​ឥឡូវ​ប្រជាជន​អ៊ុយ​ក្រែនក្លាយ​ជា​ចំណាប់ខ្មាំង​នៃ​របប​ទីក្រុង​គៀវ​និង​ស្តេចត្រាញ់​លោកខាងលិច​របស់គេ ដែល​កាន់កាប់​ប្រទេស​នេះ​ទាំង​នយោបាយ យោធា​និង​សេដ្ឋកិច្ច​។​

«​ពួក​គេ​ចង់​ប្រែក្លាយ​ជម្លោះ​ក្នុងស្រុក​ទៅ​ជា​ការប្រឈមមុខ​សកល​មួយ យើង​យល់​ថា​វា​ទៅ​តាម​ផ្លូវ​ហ្នឹង​ហើយ​ប្រតិកម្ម​ទៅ​តាម​ហ្នឹង​។​ការ​ផ្ចាញ់​យកឈ្នះ​រុស្ស៊ី​វា​មិន​អាច​ទៅរួច​ទេ​»​។​

​លោក​បាន​បន្តថា «​ផ្តល់​ប្រព័ន្ធ​សព្វាវុធ​ចម្ងាយ​ឆ្ងាយ​កាន់តែច្រើន​ដល់​អ៊ុយ​ក្រែន​ពេលណា យើង​កាន់តែ​ត្រូវ​បង្ខំ​ចាត់វិធានការ​កំចាត់​ការគំរាម​អោយ​ទៅ​ឆ្ងាយ​ពី​ព្រំដែន​ពេល​នោះ​ដែរ​។​

​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា លោកពូ​ទីន​បាន​និយាយថា រុស្ស៊ី​ផ្អាក​ការចូលរួម​របស់​ខ្លួន​ក្នុង​សន្ធិសញ្ញា​New Start​ជាមួយ​សហរដ្ឋ​អាម៉េរិក ដែល​កំហិត​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ភាគី​ទាំង​ពីរ​។​រុស្ស៊ី​និង​អាម៉េរិក​តំណាងអោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​៩០​ភាគរយ​របស់​ពិភពលោក ដែល​ល្មម​អាច​កំទេច​ផែនដី​យើង​រាប់សិប​ដង​។​

​លោក​ថា នៅពេល​អាម៉េរិក​ជំរុញ​អោយ​មាន​ការបន្ត​អធិការកិច្ច​ទីតាំង​នុយក្លេអ៊ែរ​រុស្ស៊ី​នៅក្រោម​សន្ធិសញ្ញា​នេះ សម្ពន្ធមិត្ត​ណា​តូ​នាំគ្នា​ជួយ​អ៊ុយ​ក្រែន​ធ្វើ​ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​ដែល​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​យោធា​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូន​ពីរ​ដែល​ហោះចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​ធ្នូ តែ​ទា​ហាន​រុស្ស៊ី​ជាច្រើន​បាន​ស្លាប់​ដោយ​បំណែក​ដ្រូ​ន​ដែល​បាន​ធ្វើអោយ​ខូច​យន្តហោះ​ផងដែរ​។​

«​ការប្រើ​ដ្រូនធ្វើឡើង​ក្រោម​ជំនួយ​របស់​អ្នកជំនាញ​ការ​ណា​តូ​។​កា​ដែល​ណា​តូ​សុំ​អោយ​បន្ត​ការត្រួតពិនិត្យ​ដូច្នេះ​វា​មិន​ទំនង​សោះ​»​។​

​លោក​បាន​ប្រាប់​អោយដឹងថា កាល​ពី​មួយ​សប្តាហ៍​មុន​លោក​បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដើម្បី​ដាក់ពង្រាយ​កាំជ្រួច​យុទ្ធសាស្ត្រ​តាំង​លើ​ដី​ថ្មី​។​តើ​ពួកគេ​ហ៊ាន​អើត​ក្បាល​មក​ទៀត​ទេ​?៕

​នៅ​ចំពោះមុខ​ទស្សនិកជន រួមមាន​សមាជិក​សភា ទាហាន ប្រធាន​ចារកម្ម​និង​នាយក​ក្រុមហ៊ុន​រដ្ឋ លោក​បាន​សន្យាថា​នឹង​បង្កើត​មូលនិធិ​ពិសេស​មួយ​សំរាប់​ជួយ​ដ​លើ​គ្រួសារ​ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​នៅ​ក្នុង​សង្គ្រាម​នេះ​