ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះលោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ដោយប្រការណាមួយឡើង។
-កិច្ចការងារ៖ការប្រកបការងារមិនត្រូវយកក្តីច្រណែនឈ្នានីសដាក់ខ្លួនឬ លោភលន់ក្នុងរឿងអ្វីមួយឡើយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។
–ការធ្វើជំនួញ៖លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរ និង ជឿនលឿនទៅមុខ ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ទាំងស្រ្តីបុរសថ្ងៃនេះចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហា ឬ បង្កជម្លោះកើតឡើងដោយប្រការណាមួយដែលផ្តើមពីតូចតាចរីកក្លាយជាធំ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេគឺអ្វីៗដូចសព្វមួយដង។
–ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូល ហេតុនេះធ្វើឱ្យលោកអ្នកសប្បាយចិត្តសប្បាយកាយគ្រាន់គាប់ប្រសើរឡើងវិញ។
-កិច្ចការងារ៖បើលោកអ្នកកាន់កិច្ចការសំខាន់ឬ កិច្ចការធំដុំបានហើយ និងត្រូវចងចាំថាធ្វើតិចបានតិចធ្វើច្រើនបានទទួលផលច្រើនជានិច្ច។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ពេលនេះជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីមួយតែងឆ្លើយតបនូវភាពជោគជ័យគ្រាន់គាប់ប្រសើរ និងក្រៅពីនេះនៅមានញាតិមិត្តជួយជ្រោមជ្រែងថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម ហើយលោកអ្នកអាចនឹងត្រូវបានចៅហ្វាយនាយជួយដោះស្រាយបញ្ហាមួយចំនួនឱ្យថែមទៀត។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម៉្លោះហើយធ្វើឱ្យក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសបន្តបន្ទាប់ ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនគប្បីទុកចិត្តក្រុមមនុស្សពេកឡើយ និងក្រៅពីនេះមិនត្រូវជួយយកអាសារមនុស្សពេកដែរ ប្រយ័ត្នអាចនាំរឿងអំពលទុក្ខដាក់ខ្លួន។
-កិច្ចការងារ៖ការប្រកបការងារ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅការសម្រេចចិត្តអ្វីមួយចូរប្រយ័ត្នប្រយែងពីព្រោះថាងាយរាំងស្ទះ និងអូសបន្លាយពេលយូរថែមទៀត ។
-កិច្ចការងារ៖នៅថ្ងៃនេះដែរបើលោកអ្នកទំនាក់ទំនងការងារឬចង់ធ្វើអ្វីមួយមិនត្រូវមានក្តីសង្ឃឺមពេកឡើយពីព្រោះថាបញ្ហាខកបំណងនោះក៏មានខ្ពស់ផងដែរ។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ និងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទត្រូវចេះអប់រំខ្លួនឯងទើបជាការល្អដល់ថ្ងៃក្រោយ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវទុកចិត្តឱ្យគេខ្ចីប្រាក់កាសឬ ខ្ចីរបស់មានតម្លៃពីព្រោះថាងាយជួបគ្រោះចាញ់បោកគេជាងសព្វមយយដង។
-កិច្ចការងារ៖សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរ មុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬ បង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖លោកអ្នកកើតឆ្នាំពពែនៅខែកុម្ភៈនេះដួងរាសីល្អជាមធ្យម ប៉ុន្តែយ៉ាងណាឈានដល់ខែមីនាដួងរាសីខែឡើងខ្ពស់ត្រដែត ធ្វើឱ្យដំណើរជីវិតផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖លោកអ្នកកើតឆ្នាំស្វានៅខែកុម្ភៈនេះដួងរាសីស្រុតចុះខ្លាំងធ្វើឱ្យដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និងជួបបញ្ហាច្រើនយាយី។
-កិច្ចការងារ៖ការប្រកបការងារមានការរាំងស្ទះញឹកញាប់ ហើយពិសេសងាយបង្កើតបញ្ហាច្រើនជាងសព្វមួយដង។
-ការធ្វើជំនួញ៖អ្នកការធ្វើជំនួញពុំសូវមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយដោយសារម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅបើជាស្រ្តីនៅថ្ងៃនេះគឺមិនត្រូវឆាប់ត្រចៀកស្រាលជឿទុកចិត្តគេពេកឡើយព្រោះបើកាលណាថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ ហើយមិនងាយស្តារឡើងវិញទេ។
-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីធ្វើអ្វីគឺដំណើរការមិនល្អប្រសើរទេ ពិសេសធ្វើច្រើនខុសច្រើនថែមទៀត។
-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើស និង ពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។
–បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហាកំលោះក្រមុំក្នុងពេលនេះមានភាពស្និទ្ធស្នាលដូចប្រក្រតីមិនមានអ្វីរកាំចិត្តគួរកត់សម្គាល់ឡើយ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖រដូវក្តៅបានឈានផុតក៏ឆ្លងឈានចូលរដូវភ្លៀង ហើយបន្ទាប់មកទៀតរដូវរងាក៏ឈានមកដល់ផងដែរ។ការវិលចុះឡើងវាជាធម្មជាតិដែលយើងមិនអាចប្រឆាំងបានឡើយ។ទាំងអស់នេះប្រៀបដូចនឹងដំណើរជីវិតដែលមានឡើងចុះពោលគឺមិននៅស្ងៀមសោះឡើយ។ទោះបីយ៉ាងណាសម្រាប់ខែកុម្ភៈនេះដួងរាសីអ្នកកើតឆ្នាំចឡើងខ្ពស់ ហើយៃឈានដល់ខែមីនាដួងរាសីនៅតែខ្ពស់ដដែលទេ។
-កិច្ចការងារ៖ ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរវិញ ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្ត។
-កិច្ចការងារ៖ការប្រកបការងារគឺលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។
–ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕