ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ: គណ:កម្មការជំនាញនៃគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម២០២៣(Camsoc) កាលពីថ្ងៃទី២១ ខែកុម្ភ:ម្សិលមិញនេះ បានបើកការប្រជុំប្រចាំសប្ដាហ៍ក្រោមការដឹកនាំរបស់លោកថោង ខុន អនុប្រធានអចិន្ត្រៃយ៍ Camsoc ដើម្បីត្រួតពិនិត្យមើលពីការត្រៀមខ្លួនរួចរាល់សម្រាប់រៀបចំការងារងារពិធីការ និងបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលអញ្ជើញចូលរួមបើកស៊ីហ្គេមថ្ងៃទី៥ ខែឧសភា។
ពិធីបើកស៊ីហ្គេមនឹងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលបានអញ្ជើញដោយសម្ដេចតេជោហ៊ុន សែន។ ភ្ញៀវជាន់ខ្ពស់ទាំងនោះគឺជាភារកិច្ចរបស់ក្រសួងការបរទេសមែន ប៉ុន្តែ Camsoc ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវក្នុងរបៀបពិធីការកីឡា។កិច្ចការទាំងអស់ត្រូវបានលម្អិតរួចហើយនៅតែការប្រតិបត្តិ និងបញ្ចប់នៅថ្ងៃទី២ ខែមីនាដែលនឹងមានការប្រជុំលម្អិតម្ដងទៀតតែប៉ុណ្ណោះ៕/R