ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ (U-20) បានចូលជម្រំហ្វឹកហាត់ថ្ងៃដំបូងហើយ ដើម្បីចូលរួមប្រកួតជម្រុះព្រឹត្តិការណ៍ AFC U20 Women’s Asian Cup។ កីឡាការិនី ដែលចូជម្រំហ្វឹកហាត់នេះ មានចំនួន ២៥ រូប ដែលក្នុងចំណោម ២៥ រូបនេះ ត្រូវជម្រុះពីររូបចេញ ទុកតែ ២៣ រូបប៉ុណ្ណោះ។
ការប្រកួតជម្រុះនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ពូល G ដែលនេះជាការប្រកួតជម្រុះ ជុំទី១ ដែលក្នុងពូលនេះ មាន កម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ តាមកម្មវិធីប្រកួត ដែលបញ្ចេញដោយ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កម្ពុជា ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា ថ្ងៃទី៨ មីនា និងប្រកួតជាមួយម៉ាឡេស៊ី ថ្ងៃទី១០ មីនា។
ព្រឹត្តិការណ៍នេះ មានឈ្មោះថា ” Qualifiers AFC U20 Women’sASIAN Cup Ubekistan 2024 ” ៕ V / N