ស្ថាបនា​ផ្លូវដី​ទៅជា​ផ្លូវ​បេតុង​២​ខ្សែ ជូន​ពលរដ្ឋ​នៅ​ភូមិ​ភា និង​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង​

941
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួមជាមួយ​មន្ត្រីរាជកា​រ ខណ្ឌ សង្កាត់ បាន​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ ប្រវែង ៤០០​ម៉ែត្រ និង​ទទឹង​ប្រវែង​៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ភា និង​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង​។
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ផ្លូវ​ទាំង​២​ខ្សែ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ឆ្នាំ​២០១៨ ដោយ​ខ្សែ​ទី​១ ស្ថិតក្នុង​ភូមិ​ភា ប្រវែង ២៨០​ម៉ែត្រ ទទឹង​០៥​ម៉ែត្រ និង​ខ្សែ​ទី​២ ស្ថិតក្នុង​ភូមិ​អង្គ ប្រវែង ១២០​ម៉ែត្រ និង​ទទឹង​ប្រវែង​៥​ម៉ែត្រ ដែល​ផ្លូវ​ទាំង​០២​ខ្សែ​នេះ​និង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ប្រកប​របរ​ទទួលទាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បង្កើន​ផាសុខភាព​ក្នុងការ​រស់នៅ​ផងដែរ​។​
​ក្នុង​ពិធី​នោះ​លោក​អភិបាល​ខណ្ឌដង្កោ បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការលំបាក បញ្ហា និង​តម្រូវការ​នានារ​បស់បង​ប្អូន​នៅ​មូលដ្ឋាន​។​លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហាលំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម​ដំបូល​សន្តិភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម