ដោយៈ ចាន់តូ / ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកស្រះ ហើយបានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សពបុរសខាងលើ មានឈ្មោះ រឹម ស៊ីយ៉ា អាយុ ៤២ ឆ្នាំ មានស្រុកកំណើតនៅភូមិម៉ាក់ កណ្ដាល ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថាៈ បន្ទាប់ពីប្រទះឃើញ អ្នកភូមិ ផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យជាក់ស្តែង។
ពលរដ្ឋ បានបន្តទៀតថាៈ ស្រះទឹកខាងលើ រាល់ថ្ងៃ ឃើញមានអ្នកចុះរកត្រី ហែលដាក់មង ជិះទូកដាក់មង ស្ទូចត្រី ស្រាប់តែព្រឹកនេះ ប្រទះឃើញសពបុរសម្នាក់ មិនដឹងថា ជាអ្នកដាក់មង រកត្រី លង់ស្លាប់ ឬយ៉ាងណានោះទេ។
សាកសពត្រូវបានសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថា ស្លាប់ដោយសារ លង់ទឹក ហើយបានដឹកយកទៅតំកល់ទុក នៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរក សាច់ញាតិ ក្រុមគ្រួសារ៕/V-PC