ដោយៈតារារិទ្ធ(ភ្នំពេញ)លោកជំទាវ Gabriele Katzmarek ប្រធានក្រុម សភានៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់បានថ្លែងថាកម្ពុជាមានសេដ្ឋកិច្ចល្អនិងមានការអភិវឌ្ឍគ្រប់ទីកន្លែងជាពិសេសទៅទៀតនោះប្រជាជនកម្ពុជាបានទទួ លនូវផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា ។

ការលើកឡើងរបស់លោកជំទាវធ្វើឡើងនៅ ព្រឹកថ្ងៃទី២២ខែកុម្ភៈ២០២៣នេះក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅវិមានសន្តិភាព ។

លោកអៀងសុផល្លែតជំនួយការផ្ទាល់សម្ដេ ចតេជោហ៊ុនសែនបានមានប្រសើរដឹងបន្ទា ប់ពីជំនួបនោះថាលោកជំទាវ Gabriele Katzmarek បានសម្ដែងការគោរពចំពោះសម្ដេចតេជោចំពោះជំហររបស់កម្ពុជាកន្លង មកលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោកជំទាវ Gabriele Katzmarek បានគោរពជម្រាបជូនសម្ដេចតេជោថាលោកជំទាវបានអញ្ជើញមកកាន់ព្រះរាជាណាច ក្រកម្ពុជាកាលពីឆ្នាំ ២០០៩ហើយនៅពេលនេះលោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន។ កម្ពុជាមានសេដ្ឋកិច្ចល្អនិងមានការអភិ វឌ្ឍគ្រប់ទីកន្លែងជាពិសេសទៅទៀតនោះប្រជាជនកម្ពុជាបានទទួលនូវផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។លោកជំទាវបានសំដែងនូវការរីករាយនិងការគោ រពចំពោះសម្ដេចតេជោ ។

លោកជំទាវបានជម្រាបសម្ដេចតេជោទៀត ថាគោលដៅរបស់លោកជំទាវមកកាន់ព្រះ រាជាណាចក្រកម្ពុជានៅពេលនេះគឺស្វែងរកដៃគូកិច្ចចាប់ប្រតិបត្តិការដែលអាចទុកចិត្តគ្នាបាននិងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងអាស៊ានជាពិសេសនៅ ពេលដែលពិភពលោកកំពុងជួបនឹងវិបត្តិ ។

ជាការឆ្លើយតបសម្ដេចតេជោបានជម្រាបលោកជំទាវGabrieleថាចំពោះករណីរុស្ស៊ី ឈ្លានពានអ៊ុយក្រែនកម្ពុជាមានគោលជំ ហរច្បាស់លាស់នោះគឺរក្សាសណ្ដាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ។

សម្ដេចតេជោបានស្វាគមន៍ចំពោះគោលដៅ របស់លោកជំទាវGabriele Katzmarek សម្តេចបានជម្រាបជូនលោកជំទាវថាសហ គមន៍អាស៊ានជាសហគមន៍មួយដែលអនុវត្តសេចក្តីសម្រេចតាមរយៈកូសង់ស៊ីស។ ក្នុង ន័យនេះដើម្បីជំរុញពាណិជ្ជកម្មសេរីអាស៊ា ននិងសហគមន៍អឺរ៉ុបទទួលបានជោគជ័យនោះត្រូវមើលសហគមន៍អាស៊ានទាំងមូលមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហ គមន៍អាស៊ានដោយឡែកគ្នាទេ៕