ដោយៈ វ៉ៃកូ / ស្វាយរៀងៈ កាលពីរសៀលថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក ម៉ែន អេង និងលោក តូច ប៉ូលីវ៉ា ទាំងពីរនាក់ ជាអភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជា វាគ្មិន ក្នុងកម្មវិធីស្វែងយល់ការពិត ក្រោមប្រធានបទ “ ១៨ មីនា ១៩៧០ ប្រភពសង្រ្គាម នៅកម្ពុជា“ ។ ពិធីនេះ បានប្រារព្វធ្វើឡើង នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមជាវាគ្មិន ពីសំណាក់ព្រះសង្ឃ លោកបណ្ឌិត ដៀប សុផល អ្នកជំនាញខាងសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនង បរទេស លោកអភិបាលស្រុកស្វាយទាប កងកំលាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក កាយឬទ្ធិ មន្ត្រីសាលាស្រុក បងប្អូនប្រជាពលរដ្ឋ ៣០០ អង្គ/នាក់ ។
លោក ម៉ែន អេង បានមានប្រសាសន៍ថាៈ ពិធីនេះបានប្រារព្វធ្វើឡើង នៅក្នុងគោលបំណង ដេីម្បីឲ្យយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីប្រទេសមួយ ដែលធ្លាប់មានសង្គ្រាម ជាច្រេីនឆ្នាំ ប្រែក្លាយជាប្រទេសមួយ ដែលកំពុងអភិវឌ្ឍន៍ លេីគ្រប់វិស័យ។
លោកអភិបាលរងខេត្ត បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ចាប់តាំងពីថ្ងៃរំដោះ ឆ្នាំ១៩៧៩ ដេីម្បីជាតិមាតុភូមិ និង ប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្ដេចតេជោ បានចាត់ទុកការងារបោសសម្អាតមីន ជាធាតុមួយយ៉ាងសំខាន់ក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ជាងនេះទៅទៀត លោកបានលេីកឡេីង អំពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ដែលជាការបង្កើតឡើងស្របតាមការអំពាវនាវ និងចលនាជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ដេីម្បីពន្លឿនការងារបោសសម្អាតមីន ឲ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសដេីម្បីផ្តល់សុខ សុវត្ថិភាព ដល់ប្រជាជនកម្ពុជា ក្រោយសង្គ្រាម។
ជាងនេះទៅទៀត លោក បានលើកឡើង អំពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ដែលជាការបង្កើតឡើង ស្របតាមការអំពាវនាវ និងចលនាជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីពន្លឿនការងារបោសសម្អាតមីន ឲ្យអស់ត្រឹម ឆ្នាំ២០២៥ ជាពិសេស ដើម្បីផ្តល់សុខ សុវត្ថិភាពដល់ប្រជាជនកម្ពុជា ក្រោយសង្គ្រាម ។
គម្រោង សម្តេចតេជោ បាននឹងកំពុងអនុវត្តដំណាក់កាល ទី១ លើខេត្តចំនួន ៦ និងឃុំ ចំនួន ៧ ក្នុងទំហំផ្ទៃដី ប្រមាណ ៤២ គីឡូម៉ែត្រក្រឡា រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និង ស្វាយរៀង គ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២៣។
ដោយឡែក ដំណាក់កាលទី២ គ្រោងនឹងចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០២២ បោសសម្អាតក្នុង ទំហំផ្ទៃដីជាង ៧៤ គីឡូម៉ែត្រក្រឡា ក្នុងខេត្តក្រចេះ កំពង់ស្ពឺ និងស្រុក ចំនួន ៥ ក្នុងខេត្ត សៀមរាប និងខេត្តកំពង់ធំ។
សរុបទាំងពីរដំណាក់កាលផ្ទៃដីមានមីន ១១៦,៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាត ហើយខេត្តចំនួន ៨ និងស្រុកចំនួន ៥ នឹងត្រូវប្រកាសអស់មីន ៕ V / N