ដោយៈ វណ្ណៈ / ព្រះសីហនុៈ នាវាទេសចរណ៍ដ៏ធំមួយ ឈ្មោះ Nautica សញ្ជាតិអាយឡែន បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែសមុទ្រ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
មន្ត្រីនគរបាលអន្តោប្រវេសន្ត៍ ច្រកផែអន្តរជាតិ ខេត្តព្រះសីហនុ បានឲ្យដឹងថាៈភ្ញៀវទេសចរ មានចម្រុះជាតិសាសន៍ ចំនួន ៥៣៥ នាក់ ស្រី ២៨៨ នាក់ គោលបំណងពួកគេ ទេសចរណ៍ ចូលមកទស្សនកិច្ចប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ហើយត្រូវចាកចេញ ទៅវិញ នៅព្រលប់ថ្ងៃដដែលនេះ និងបន្តដំណើរទៅ ប្រទេសវៀតណាម ។
ប្រភពដដែល បានបន្តរថាៈ នាវាទេសចរណ៍នេះ ឈ្មោះ Nautica សញ្ជាតិអាយឡែន មាននាវិកចំនួន ៤០៧ នាក់ ស្រី ៦៩ នាក់ , ភ្ញៀវទេសចរ ៥៣៥ នាក់ មាន ២៤ សញ្ជាតិ ក្នុងនោះភាគច្រើន ជាជនជាតិអាមេរិក ។
សូមបញ្ជាក់ថា នាវានេះ បានចាកចេញពីប្រទេសថៃ ចូលមកដល់កម្ពុជា និងបន្តដំណើរ ទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៨ៈ០០ នាទី ព្រលប់ថ្ងៃដដែលនេះ៕/V/R