ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ៧មករា ។
ក្នុងកិច្ចប្រជុំនេះបានឱ្យធ្វើការពិនិត្យ និងកែលម្អប្រព័ន្ធបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្ដ្រខណ្ឌ៧មករា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
លោកអភិបាលខណ្ឌបានណែនាំឱ្យជំនាញធ្វើការត្រួតពិនិត្យការប្រមូលភាស៊ី និងសោភ័ណ្ឌភាពក្នុង-ក្រៅបរិវេណផ្សារទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា ។
ក្នុងកិច្ចប្រជុំខាងលើនេះដែរដោយមានការចូលរួមពី លោកអភិបាលរងទទួលបន្ទុក លោកអធិការងនគរបាលខណ្ឌ លោកមេបញ្ជាការរង លោកនាយក-នាយករងរដ្ឋបាល និងលោក-លោកស្រីចៅសង្កាត់ទាំង០៨ ៕/PC