ដោយៈចាន់តូនិងស រិទ្ធ\ភ្នំពេញ៖លោកឧត្តមសេនីត្រីនគរបាលម្នាក់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដិការកោះហៅជាលើកទី២ អោយចូលខ្លួនបំភ្លឺនៅវេលាព្រឹកថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣ ខាងមុខនេះ ពាក់ពន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោកប្រាក់ចំនួន២៦.៥០០ដុល្លារ ជាថ្នូរ ថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។
មន្រ្តីនគរបាលរូបនោះ ត្រូវបាន គេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២ មានថានន្តរស័កថ្នាក់ឧត្តមសេនីយ៍ត្រីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមដិការកោះជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា យើង សេង ម៉េងស៊្រុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ ១៩៨២មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញអោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។
តាមព័ត៌មានអោយដឹងទៀតថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេច រើសក្រមខណ្ឌ នគរបាលជាតិហើយនិង បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក២ថែមទៀត។
តាមព័ត៌មានអោយទៀតថា លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦.៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពី ទទួលបានប្រាក់ហើយ លោកឧត្តមត្រីរូបនោះ រត់ការមិនបានសម្រេច ហើយ ចេះតែ គេចវេសនិយាយដោះសាររហូតមក មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍រូបនោះបានទារប្រាក់បន្ថែម ចំនួន ៥ពាន់ដុល្លារទៀតដើម្បីកែអាយុ តែសាមីខ្លួន មិនព្រម ។បន្ទាប់ពី រត់ការមិនបានសម្រេចលោកឧត្តមសេនីយ៍រូបនោះបានគេចវេសនិងបិទទូរស័ព្ទ។លុះក្រោយមកទើបដឹងថា ឧត្តមសេនីយ៍ រូបនោះឆរបោក ហើយសាមីខ្លួន ក៏បានដាក់ពាក្យបណ្តឹង ចូលតាមផេកហ្វេសបុករបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអោយលុបឈ្មោះចេញពីក្រមខណ្ឌនគរបាលជាតិ និងទាមទារប្រាក់ចំនួន ២៦.៥០០ដុល្លារត្រឡប់មកវិញ និងទាមទារសំណងជំងឺចិត្តចំនួន២០០លានរៀលព្រមទាំងប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអោយចូលខ្លួន បំភ្លឺ លើកទី១នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ ២០២៣ និងលើកទី២អោយចូលខ្លួន បំភ្លឺ នៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ ២០២៣ ខាងមុខនេះ៕/PC