ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ​ អភិបាលរងខេត្តស្វាយរៀង​តំណាងលោក ម៉ែន​ វិបុល អភិបាលខេត្ត កាលពីថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៣ នេះ​ បានអញ្ជេីញជា អធិបតី ក្នុងកិច្ចប្រជុំបែងចែកការទទួលខុសត្រូវ ក្នុងការចុះសិក្សាវាយតម្លៃ អំពីការកាន់កាប់​ និងអាស្រ័យផលរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ​ និងគ្រួសារ ទីទ័លក្រ​ផ្ទះ២០០ខ្នង​ ជំហានទី១​ ដេីម្បីរៀបចំចេញប័ណ្ណកម្មសិទ្ធិ តាមស្ថានភាពកាន់ កាប់ជាក់ស្តែ​ង​ស្របតាមអនុក្រឹត្យ ស្តីពីសម្បទានដីសង្គមកិច្ច​ដែលមានទីតាំងស្ថិតនៅ ភូមិជីកដី ឃុំអណ្តូងត្របែក​ ស្រុករមាសហែក ខេត្តស្វាយរៀង​ ។ V / N