ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាមរដ្ឋបាល ខេត្តបន្ទាយមានជ័យ សូមប្រកាសថ្កោលទោសជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី

ដែលប្រមាថម្តងហើយ ម្តងទៀត ដល់ព្រះចេស្តាអង្គព្រះមហាក្សត្រ គឺព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងញត្តិថ្កោលទោសមួយ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមាន ជ័យ ដែលចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ថាៈ ” យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែតាមព្រះរាជតម្រិ:ដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈនូវទឹកព្រះទ័យស្នេហាជាតិ ដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទីដ៏ត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា “។

សូមអានញត្តិថ្កោលទោស ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖