ដោយៈសុផល/ភ្នំពេញ : រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្កោលទោស​ដ៏ធ្ងន់ធ្ងរបំផុតចំពោះ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ដែលថ្មីៗនេះបាន​បន្តធ្វើការវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរទាំងមូល។ នេះបើ​យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៣។

ជាថ្មីម្តងទៀត រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ មានអយ្យការអមតុលាការគ្រប់ជាន់​ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការ ដើម្បីចាប់ជន​ក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះ​មហាក្សត្រ​ដោយឥតងាករ និង ប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល​ស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបាន​ជាដាច់ខាត៕ សរន/r