នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅរាត្រីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣
បានឱ្យដឹងថា បានរកឃើញករណីជំងឺ ផ្តាសាយបក្សី H5N1 លើកុមារីវ័យ ១១ឆ្នាំ ៦ខែម្នាក់ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ប្រភពខាងលើរៀបរាប់ថា កុមារី ចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល។ដោយកុមារីចាប់ផ្តេីមហត់ក៏ បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបាន យកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សីH5N1។ចំណែកកុមារីបានបាត់បង់ជីវិតហើយនិងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ ។