ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ព្រះសង្ឃ អាចារ្យ គណៈ:កម្មការ ថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទកាលពីថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០២៣ បាននិមន្តអញ្ជើញជាអធិបតីនិងចូលរួមកាត់ប្ញសសីមាព្រះវិហារនិងសមិទ្ធផលនានានៅវត្ត ទួលល្កខរស្មីមានជ័យឬ ទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា វិហារថ្មីនៃវត្តទួលល្កខរស្មីមានជ័យឬទួលពង្រនេះមានទំហំ ១២ម៉ែត្រ គុណនឹង ២២ម៉ែត្រ កម្ពស់ជាង១០ម៉ែត្រ ។ចំណាយថវិកាសាងសង់ចំនួន ៥៦៨.៧០០ដុល្លារអាម៉េរិក ។
សមិទ្ធផលនានាក្នុងវត្តមាន បណ្ណាល័យមួយខ្នង កម្ពស់ពីរជាន់ ទំហំ១២ម៉ែត្រគុណនឹង ១៨ម៉ែត្រចំណាយថវិកា ១៦៧.៧០០ដុល្លារ ,កុដិថ្មីពីរខ្នង ទំហំ ៥ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ចំណាយថវិកា ១៥.០០០ដុល្លារ, ផ្លូវបេតុងប្រវែង ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រចំណាយ ៧១,៥០០ដុល្លារ ។សរុបថវិកាចំនួន ៨២២.៩០០ ដុល្លារ។
លោក គាត ហ៊ុល បានបន្តថា ព្រះវិហារនិងសមិទ្ធផលទាំងឡាយនេះទទួលបានការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង របស់ព្រះគ្រូចៅអធិកាគ្រប់ជំនាន់រហូតមកដល់បច្ចុប្បន្នមានព្រះគ្រូចៅអធិការវត្តទួលពង្រ បច្ចុប្បន្នព្រះនាមព្រះសុវណ្ណ បញ្ញា យឺន សុសុវណ្ណា ។
លោក កែ សួន សុភាព តំណាងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យបានថ្លែង នូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណ សប្បុរសជនជិតឆ្ងាយ ក្នុង និង ក្រៅប្រទេសទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ជួយជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនកសាងបាននូវសមិទ្ធផលផ្សេង ៗ ក្នុង វត្តទួលពង្រនេះឱ្យមានការរីកចម្រើនក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ។
ក្នុងឱកាសនេះ គណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយយសប្រគេនដល់ព្រះតេជគុណ ឧកញ៉ា លោក លោកស្រី សប្បុរសជន ដែលបានជួយកសាងសមិទ្ធផល ក្នុងវត្តទួលពង្រ ផងដែរ៕សរន