ដោយៈ ភ្នំស្វាយ/បន្ទាយមានជ័យ៖ប្រធានក្រុមការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកង រាជអាវុហត្ថខេត្ត ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត បានជួបប្រជុំជាមួយប្រធានក្រុមការងារទី២ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរងស្នងការដ្ឋានកសាងកម្លាំង ។

កិច្ចប្រជុំដើម្បីពិភាក្សាលើលក្ខណៈនៃការប្រឡងជ្រើសរើស យោធិន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងបាន សំណេះសំណាលជាមួយបេក្ខជន ដែលបានដាក់ពាក្យប្រឡង ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ ជាថ្ងៃទី១ ដែលត្រូវប្រឡងលើបួនវិញ្ញាសាររួមមាន. ១.វាស់កម្ពស់ , ២.ថ្លឹងទម្ងន់, ៣.ធ្វើតេស្តឈាមរកមេរោគ និង៤.ធ្វើតេស្តរកសារធាតុញៀន។ ចំពោះវិញ្ញាសារប្រឡងមាន១០វិញ្ញា សារ ដែលមានរយៈពេលបីថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ៕សរន